ប្រវតិ្ត អាប្រាហាម លីនខុន (១៨០៩– ១៨៦៥)

អាម៉ាប៉ាប៉ាប៊ីស

អាប្រាហាម លីនខុន(១៨០៩– ១៨៦៥) ជាប្រធានាធិបតីដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែមុននឹងបានចូលមកកាន់កាប់តួនាទីដ៏មានឥទិ្ធពលនេះ ជីវិតរបស់គាត់ជួបតែនឹងបរាជ័យច្រើន

រាប់ភ្លេច ដែលមនុស្សយើងល្មមៗប្រហែលជាលះបង់ ឈប់តស៊ូតាំងពីយូរណាស់ទៅហើយ។

ប៉ុន្តែដោយសារគាត់មិនឈប់តស៊ូ គាត់ក៏ក្លាយជាប្រធានាធិបតីដ៏អស្ចារ្យមួយរូបរបស់អាមេរិក។

ខាងក្រោមនេះជាសេចក្តីសង្ខេបអំពីជីវិតបរាជ័យរបស់គាត់៖

ឆ្នាំ១៨១៦  គ្រួសារគាត់ត្រូវគេរឹបអូសយកផ្ទះ។ គាត់ត្រូវធ្វើការចិញ្ចឹមគ្រួសារ។

ឆ្នាំ១៨១៨  ម្តាយគាត់ស្លាប់។

ឆ្នាំ១៨៣១ ជំនួញរបស់គាត់បរាជ័យ។

ឆ្នាំ១៨៣២ ឈរឈ្មោះជាបេក្ខជនសមាជិកសភា លទ្ធផលចាញ់ឆ្នោត។

ឆ្នាំ១៨៣២ បាត់បង់ការងារ។ ចង់ចូលរៀននៅសាលាច្បាប់។ តែសាលាមិនទទួល។

ឆ្នាំ១៨៣៣ ខ្ចីលុយខ្លះពីមិត្តភក្តិដើម្បីចាប់ផ្តើមជំនួញថី្ម។ មិនបានមួយឆ្នាំផងការរកស៊ីនោះក៏ខាតឡុងចុងទៅ។   គាត់ត្រូវចំណាយពេល១៧ឆ្នាំទើបសងបំណុលនោះរួចអស់។

ឆ្នាំ១៨៣៤ ឈរឈ្មោះជាបេក្ខជនសមាជិកសភា លទ្ធផលឈ្នះឆ្នោត។

ឆ្នាំ១៨៣៥ ភ្ជាប់ពាក្យ ហើយមានគម្រោងរៀបការ។ គូដណ្តឹងគាត់ក៏ស្លាប់ទៅ  ធ្វើឲ្យគាត់កើតទុក្ខយ៉ាងខ្លាំង។

ឆ្នាំ១៨៣៦ គាត់កើតជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដេកឈឺនៅលើគ្រែ៦ខែ។

ឆ្នាំ១៨៣៨ ឈរឈ្មោះជាប្រធានសភា។ លទ្ធផលបរាជ័យ។

ឆ្នាំ១៨៤០ ឈរឈ្មោះជាអ្នកបោះឆ្នោតតំណាងរដ្ឋ។ លទ្ធផលបរាជ័យ។

ឆ្នាំ១៨៤៣ ឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធិសភា។លទ្ធផលចាញ់ឆ្នោត។

ឆ្នាំ១៨៤៦ឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធិសភា។ លើកនេះគាត់ឈ្នះឆ្នោត។ គាត់បានបំពេញតួនាទីនេះយ៉ាងល្អ។

ឆ្នាំ១៨៤៨ ឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធិសភាអណត្តិថ្មី។ លទ្ធផលចាញ់ឆ្នោត។

ឆ្នាំ១៨៤៩ ដាក់ពាក្យចូលធ្វើការជាមន្ត្រីសុរិយោដី។ ត្រូវគេបដិសេធ។

ឆ្នាំ១៨៥៤ឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធិសភា។ចាញ់ឆ្នោតទៀត។

ឆ្នាំ១៨៥៦ ឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី។ លទ្ធផលបរាជ័យ។

ឆ្នាំ១៨៥៨ ឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធិសភាម្តងទៀត។ចាញ់ឆ្នោតទៀត។

លុះដល់ឆ្នាំ១៨៦០ ទើបទីបំផុត គាត់បានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។

បើតាមតែចំនួននិងទំហំនៃបរាជ័យទាំងនេះ គាត់គួរតែឈប់តស៊ូ តាំងតែពីយូរមកហើយ។ លីនខុន ក្រោយមកបានសរសេរថា៖"ផ្លូវដែលខ្ញុំបានដើរពោរពេញដោយភាពរអិល លំបាកលំបិន។ ខ្ញុំរអិលជើង

ជាច្រើនដង។ ប៉ុនែ្តរាល់លើក ខ្ញុំងើបមកវិញហើយប្រាប់ខ្លួនឯងថា វាគ្រាន់តែជាការរអិលប៉ុនណោះ មិនមែនជាការធ្លាក់ជ្រោះនោះទេ”។

(ប្រែសម្រួលពីគេហទំព័របរទេស)

@Amapapa.biz

មតិ

Post a Comment

0 Comments