ប្រវត្តិ និង ដំណើរជីវិតតស៊ូ មហាត្មះ គន្ធី

អាម៉ាប៉ាប៉ាប៊ីស

ប្រវត្តិខ្លះៗ និងខ្លីៗ

១៨៦៩: ចាប់កំណើតក្នុងទីប្រជុំជនព័របាន់ដា ដ៏តូចមួយស្ថិតនៅឆ្នេរខាងលិចឥណ្ឌា។ លោកជាកូនពៅក្នុងចំណោមកូន៤នាក់របស់លោក ការ៉ាមចាន់ គន្ធី ជាមន្រ្តីរដ្ឋាភិបាលដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្ត។ គាត់ចូល ចិត្តលេងកីឡាតិចតួចជាមួយមិត្តរួមថ្នាក់របស់គាត់ ដូចជាកីឡាបាល់ទាត់ជាដើម តែនិយមធ្វើដំណើរដោយថ្មើជើងឆ្ងាយៗ ដែលជាចំណូលចិត្តអស់មួយជីវិតរបស់គាត់។

១៨៩១: បានប្រឡងចេញពីសាលាច្បាប់ និងបានការអនុញ្ញាតអោយចូលធ្វើការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍

១៩១៣: ព្យាយាមទាមទារសិទ្ធិរបស់ប្រជាជនឥណ្ឌា

១៩៤៨: មហាត្មះ គន្ធី លែងមានលើលោកទៀតហើយ

សម្តី
១.ភាពមានតែមួយ ជាច្បាប់ធម្មជាតិ។ចូរសំឡឹងមើលលក្ខណៈផ្តាច់មុខ នៃការរះរបស់ព្រះអាទិត្យ។
ភាពតែមួយក្នុងជីវភាពរស់នៅ គឹចាំបាច់ត្រូវធ្វើអោយជីវិតពោរពេញដោយភាពរីករាយ និងក្លៀវក្លាឡើង។
២.ការបណ្តែតបណ្តោយតាមចំណូលចិត្តរបស់ខ្លួនតែងមានព្រំដែន តែគ្មានទេការអត់ធ្មត់ទប់ចិត្តខ្លួនឯង។
៣.អហិង្សាជាខដំបូងនៃជំនឿរបស់ខ្ញុំ។ វាក៏ជាខចុងក្រោយនៃគោលការណ៍របស់ខ្ញុំ។
 

មហាត្មះ​ ការាំចាន់ គន្ធី(០២-តុលា-១៨៦៩​ ដល់ ៣០-មករា-១៩៤៨) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។​ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ ជារឿយៗគន្ធីត្រូវបានអះអាងថាជាមហាត្មះរឺ វិញ្ញានខក្ខដ៏អស្ចារ្យ,​ ជាកិត្តិយសមួយដំបូងដែលបានអនុវត្ដន៍ចំពោះគាត់ដោយ រ៉ាប៊ីនដ្រិណាថ​ តាហ្គរ។ ក្នុងប្រទេសឥណ្ឌា គាត់ក៏ត្រូវបានគេហៅ​ បាពូ(Bapu)ដែលមានន័យថា ឪពុក​ ហើយត្រូវបានដាក់កិត្តនាមថា បិតាជាតិ ។

គាត់បានកើតនៅថ្ងៃ,​ ០២-តុលា, ត្រូវបានរំលឹកក្នុងប្រទេសឥណ្ឌាជាបុណ្យជាតិឈ្មោះថា គន្ធី ដ្យាយន្តទី ហើយក្នុងពិភពលោកជាថ្ងៃបុណ្យសន្ដិភាពជាតិ។ ដំបូង គន្ធីបានជួលជាមេធាវីនេរទេសន៍គ្មានហិង្សាទៅក្នុងអាព្រិចខាងត្បូង, ក្នុងការតស៊ូរបស់សហគមន៍ឥណ្ឌាសំរាប់សិទ្ធប្រជាជន។ បន្ទាប់ពីការត្រឡប់ទៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩១៥, គាត់បានរៀបចំអំពីការងារកសិកម្ម កសិករ​ និងកម្មករទីក្រុងតវ៉ាពន្ធដីឡើងថ្លៃ និងភាពរើសអើងប្រកាន់ពូជសាសន៍។ ក្នុងការប៉ានស្មានរបស់អ្នកដឹកនាំនៃសមាជជាតិឥណ្ឌាក្នុងឆាំ១៩២១, គន្ធីបានបញ្ចុះបញ្ចូលប្រទេសទាំងមូលចំពោះភាពក្រីក្រដោយងាយស្រួល, ការពង្រីកសិទ្ធនារី​, កសាងសាសនា និងមិត្តភាពជាតិពន្ធ,​ បង្កើនការជឿជាក់លើសេដ្ឋកិច្ចខ្លួនឯង, តែការសម្រេចច្បាប់ទាំងនោះ​ និងឯករាជ្យភាពគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។

គន្ធី បានដឹកនាំជនជាតិឥណ្ឌាយ៉ាងប្រសើរក្នុងការតវ៉ាបង់ពន្ធអំបិលរបស់អង់គ្លេសនៅខែមីនា ឆ្នាំ១៩៣០ ហើយក្រោយមកបានបន្ដេញអង់គ្លេសចេញពីឥណ្ឌាក្នុងឆ្នាំ១៩៤២។ គាត់ត្រូវបានគេដាក់គុកអស់ជាច្រើនឆ្នាំ​ ក្នុងប្រទេសអាព្រិចខាងត្បូង និងឥណ្ឌា។ គន្ធី បានខិតខំអនុវន្តភាពគ្មានអំពើហិង្សា និងសេចក្តីពិតក្នុងគ្រប់ស្ថានភាពទាំងអស់និងជួយឧបត្ថម្ភដូចដែលអ្នកផ្សេងៗទៀតបានធ្វើ។ គាត់បានរស់នៅយ៉ាងសមរម្យក្នុងសហគមន៍ ហើយគាត់ស្លៀកសំលៀកបំពាក់ប្រពៃណីឥណ្ឌា។​ ​​​​​ ក្នុងឆ្នាំចុងក្រោយរបស់គាត់ គឺគាត់មិនសប្បាយចិត្តចំពោះការបែងចែកប្រទេសឥណ្ឌា និងគាត់បានបញ្ឍប់ការកាប់សំលាប់រវាងសាសនាម៉ូស្លីមជាមួយសាសនាឥណ្ឌូនៅព្រំប្រទល់នៃប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។

គាត់ត្រូវបានគេសម្លាប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ អ្នកជាតិនិយមឥណ្ឌូ ដោយពួកគេគិតថា គាត់លំអៀងទៅខាងសាសនាម៉ូស្លីមក្នុងប្រទេសឥណ្ឌា។ ថ្ងៃទី៣០ ខែមករាគឺជាថ្ងៃបុណ្យនៃសេចក្ដីទុក្ខក្នុងប្រទេសឥណ្ឌា(Martyrs' Day)។ គេបានដាក់ឈ្មោះអោយគាត់ថា មហត្មះ មានន័យថា ព្រលឹងដ៏អស្ចារ្យ នៅក្នុងឆ្នាំ១៩១៤។ គាត់ក៏ត្រូវបានគេហៅថា បាពូ មានន័យថា ឪពុក។ គាត់ត្រូវបានគេស្គាល់ថាជា បិតានៃសន្ដិភាព ក្នុងប្រទេសឥណ្ឌា ហើយថ្ងៃកំណើត-ថ្ងៃទី០២ ខែតុលា ជាថ្ងៃបុណ្យរំលឹករបស់លោក គន្ធី ចាយ៉ាន់ធី , បុណ្យជាតិ និងជាថ្ងៃបុណ្យទិវាគ្មានអំពើហិង្សាលើពិភពលោក។

@Amapapa.biz

មតិ

Post a Comment

0 Comments