ប្រវត្តិខ្លះៗ និងខ្លីៗ របស់លោក ម៉ៅ សេទុង រដ្ឋបុរសបដិវត្តន៍ ដែលបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១៨៩៣ កើតថ្ងៃទី២៦ ធ្នូ នៅខេតហូណាន ១៩២១: ចូលរួមសន្និបាទបក្សកុម្មុយនិស្តចិនលើកដំបូង ១៩៣៤: ចាប់ផ្តើមមហាដំណើរ ១៩៤៩: ប្រកាសសាធារណរដ្ឋប្រជាមានិតចិន និងក្លាយជាមេដឹកនាំប្រទេស ១៩៥៨: បង្កើតយុទ្ធនាការមហាលោតផ្លោះ មហាអស្ចារ្យ ១៩៦៦: ចាប់ផ្តើមបដិវត្តន៍វប្បធម៌ ១៩៧២: ជួបនិចសុននៅប៉េកាំង ១៩៧៦: ស្លាប់ដោយគាំងបេះដូង សម្តី ប្រវត្ដិរបស់មហាមិត្តម៉ៅ(ម៉ៅសេទុង)(១៨៩៣-១៩៧៦)គឺជារឿងមួយ ប្រៀបនឹងរឿងព្រេងនៅក្នុងការតស៊ូវណ្ណៈ ប្រឆាំងតទល់នឹងការជិះជាន់ពីពួកវណ្ណៈនាយទុន គហិបតី ។ ម៉ៅបានកើតនៅក្នុងភូមិសាវសាញ(ខេត្ដហ៊ូណង)។ នៅឆ្នាំ១៩១៨ ម៉ៅបានបញ្ចប់ការសិក្សានៅសាលាគរុកោសល្យក្នុងទីក្រុងឆាន់សា ហើយបានធ្វើដំណើរទៅទីក្រុងប៉េកាំង។ នៅក្នុងរដ្ឋធានីខាងជើងនៃប្រទេសចិនកំពុងតែជ្រួលច្របល់នឹងសភាពការណ៍ នយោបាយហើយម៉ៅក៏បានចូលរួមយ៉ាងសកម្ម។ នៅឆ្នាំ១៩២១ ម៉ៅបានក្លាយជាសមាជិកនៃមហាសន្និបាតលើកទី១ នៃបក្សកុម្មុយនិស្ដចិន នៅឆ្នាំ១៩២៣ គេបានជ្រើសរើស ម៉ៅឱ្យចូលជាសមាជិកនៃគណៈកម្មការមជ្ឈឹមបក្ស ។ បន្ទាប់មក ម៉ៅបានបង្កើនមូលដ្ឋានបក្សកុម្មុយនិស្ដចិននៅក្នុងខេត្ដស៊ាញស៊ី ។ ម៉ៅត្រូវបានទទួលស្គាល់អតិ្ថភាពនៃឥរិយាបទកសិករចិនក្នុងការធ្វើប ដិវត្ដន៏ ។ ហេតុដូច្នេះជាដំបូងបង្អស់ម៉ៅបានយកចិត្ដទុកដាក់ចំពោះការងារ នៅក្នុងស្រែចំការ។ ចាប់ពីឆ្នាំ១៩៣៣ មកម៉ៅសេទុងបានក្លាយជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈឹមបក្ស។ នៅឆ្នាំ១៩៣៤-៣៥ម៉ៅសេទុងបានចូលរួមក្នុងចលនា“មហាយាត្រា”។ ដំណាក់កាលថ្មីនៃសកម្មភាពរបស់ម៉ៅបានចាប់ផ្ដើមពីយ៉ាងណាន់។ ចាប់ពីឆ្នាំ១៩៣៥ មក ជាតថភាពម៉ៅសេទុងបានដឹកនាំគណៈកម្មការមជ្ឈឹមបក្សកុម្មុនិស្ដ ចិនទោះបីជាផ្លូវការម៉ៅជាសមាជិកការិយាល័យនយោបាយក៏ដោយ។ ដោយមានបំណងមិនឱ្យមានពាក់ព័ន្ធ នឹងសំណើរមូស្គូ ម៉ៅបានផ្ដួចផ្ដើមគំនិតធ្វើ“ចលនាដើម្បីឱ្យមានរបៀបរៀបរយនៅក្នុងល ការងារ” ហើយបានបង្កើតរបបបុគ្គលនិយម។ នៅឆ្នាំ១៩៤៣ ស្ថានភាពរបស់ម៉ៅបានពង្រឹងជាផ្លូវការម៉ៅបានដឹកនាំទទួលជោគជ័យ នៅក្នុងសង្គ្រាមស៊ីវិល នឹងដណ្ដើមបានអំណាចនយោបាយនៅក្នុងប្រទេសចិន។ ពីឆ្នាំ១៩៥៤ មានតំណែងជាប្រធានរដ្ឋ។ ប៉ុន្ដែសកម្មភាពរបស់ម៉ៅជាបន្ដបន្ទាប់បានបង្ហាញឱ្យឃើញថា ភាពចៃដន្យរបស់ម៉ៅ មិនមែនជាការកសាងរដ្ឋទេ ប៉ុន្ដែជាការតស៊ូនៅលើផ្លូវនយោបាយ។ នៅឆ្នាំ១៩៦៦ ម៉ៅបានធ្វើការសំលៀងទៅលើអ្នកនៅជុំវិញខ្លួនយ៉ាងខ្លាំងម៉ៅបានលើកបដា“ ប្រយុទ្ធអំពើInspectorនិយម”ម៉ៅបានធ្វើបដិវត្ដន៍វប្បធម៌។ដោយ អនុលោមតាមបទបញ្ជារបស់ម៉ៅសេទុង្ស ក្រុម “យុវបដិវត្ដន៍”(ហ៊ុនវៃប៊ីន)និង(កម្មករបដិវត្ដន៍) (ស៊ាវហ្វាន)បានវាយកំទេចទីស្នាក់ការរបស់“ក្រុមអ្នកត្រួតពិនិត្យ ការងារ” មានគណៈកម្មកាធិការបក្សអង្គការមហាជន និងរដ្ឋ។ មានមេដឹកនាំបក្សកុម្មុនិស្ដ និងរដ្ឋជាច្រើនត្រូវគេសម្លាប់ និងចាប់ឃុំឃាំង ប៉ុន្ដែរបបអំណាចបុគ្គលនិយមនៅរឹងមាំនៅឡើយ។ គំនិតនយោបាយរបស់ម៉ៅ ៖ ក្រុមទីពីរ៖ ទ្រឹស្តីបដិវត្ដន៍អចិន្ដ្រៃយ៍ លទ្ធិសង្គមនិយម មិនអាចមានជ័យជំនះទេ បើសិនមិនទាន់កំទេចចក្រពត្តិនិយម ។ អំពីខួបកំណើតបក្សកម្មុយនិស្តចិន ៖ បក្សកុម្មុយនិស្តចិន(CPC) មានសមាជិកជាង៨០លាននាក់ បង្កើតបានជាបក្សនយោបាយដ៏ធំបំផុតនៅក្នុងពិភពលោក។ ដោយបង្កើតនៅខែកក្កដាឆ្នាំ ១៩២១ នៅក្នុងទីក្រុងសៀងហៃដោយបញ្ញវន្តមួយក្រុមតូច ខ្លួនបានកាន់អំណាចនៅក្នុងឆ្នាំ១៩៤៩ ក្រោយពីឈ្នះគណបក្សជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលរយៈពេលយូរមក។ ក្រោមការដឹកនាំរបស់លោក ម៉ៅសេទុង ដែលមេដឹកនាំកុម្មុយនិស្តដំបូងបង្អស់របស់ប្រទេសចិននោះ CPC បានចាប់ផ្ដើមយុទ្ធនាការមួយដើម្បីបង្កើនផលិតផលឧស្សាហកម្មដែលនៅ អំឡុងពេលនោះមានប្រជាជនរាប់លាននាក់ជួបប្រទះនឹងភាពអត់ឃ្លាន។ ក៏ប៉ុន្តែនៅ ក្រោយមរណភាពលោកម៉ៅក្នុងឆ្នាំ១៩៧៦ មកអ្នកស្នងតំណែងរបស់លោក គឺលោក តេងស៊ាវភីង បានណែនាំការកែទម្រង់ទីផ្សារដែលបានធ្វើឲ្យប្រទេសចិនក្លាយទៅជា ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី២របស់ពិភពលោក។ លោក ប៉ែខល់ប្រ៊ីសថូវ ធ្វើការនៅ BBCក្នុងក្រុងប៉េកាំង និយាយថា ប្រជាជនរាប់រយលាននាក់ មិនតស៊ូនឹងភាពក្រីក្រតទៅទៀតទេ ហើយប្រជាជនជាច្រើននាក់មានជាងការដែលគេអាចសង្ឃឹមទៅទៀត។ ដូចនេះនាំឲ្យគេមើលឃើញថាការដឹកនាំប្រទេសឈានឆ្ពោះទៅរកកម្មុយនិស្តវិទ្យាសាស្រ្ត គឺជាការត្រឹមត្រូវ និងល្អឥតខ្ចោះ ។ ការអត្ថាធិប្បាយមួយពីទី ភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលរដ្ឋគ្រប់គ្រងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា« ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា មានតែCPC ទេដែលអាចជួយប្រទេសចិន »។អ្នកឆ្លើយឆ្លងព័ត៌មានរបស់ យើងបានបន្ថែមទៀតថា ជាចុងបញ្ចប់ CPC បានបន្តគ្រប់គ្រងទៅទៀតព្រោះថា ខ្លួនមិនបណ្ដោយឲ្យអ្នកណាទៀតគ្រប់គ្រងឡើយ។ មុនខួបកមណើតមកដល់ពួកមន្ត្រីឃោសនាបានត្រួតពិនិត្យផលិតកម្មខ្សែភាពយន្ត មួយស្ដីអំពីការបង្កើត CPC។ ក៏មានសៀវភៅប្រវត្តិសាស្ត្រផ្លូវការថ្មីមួយក្បាលផងដែរ ហើយនិងកា រតាំងពិព័រណ៍ដ៏ច្រើន។រដ្ឋាភិបាលចិន ក៏បានបង្កើតបណ្ដាញផ្លូវដែកដែលមានល្បឿនលឿនបំផុត ដោយចំណាយ អស់ទឹកប្រាក់ ៣៣.០០០លានដុល្លារ ហើយដោយឡែក ចំពោះនាវាផ្ទុកយន្តហោះ លើកដំបូងបង្អស់របស់ប្រទេស ចិន អាចចាប់ផ្ដើមការសាកល្បងតាមសមុទ្រនៅឆ្នាំនេះផងដែរ ៕
១.ការទុកអោយបុបា្ផមួយរយទងរីក និងថ្នាលគំនិតមួយរយដុះដាលប្រជែងគ្នា ជាគោលនយោបាយសម្រាប់ជម្រុញការអភិវឌ្ឍវិស័យសិល្បៈ និងវិទ្យាសាស្រ្ត ព្រមទាំងវប្បធម៌សង្គមនិយមចំរុងចំរើនមួយលើទឹកដីរបស់យើង។
ចាប់ពីថ្ងៃដែលចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាមានិតចិន ម៉ៅសេទុង បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រី) ។
នៅឆ្នាំ១៩៥៨ ម៉ៅបានបើកមហាសន្និបាទមហាអស្ចារ្យទាំងបីៈ
- គោការណ៍ថ្មីនៅក្នុង មាគាចំបង នៅក្នុងនយោបាយ
- មហាលោតផ្លោះ មហាអស្ចារ្យ នៅក្នុងវិស័យសេដ្ឋកិច្ច
- សហគមន៍ប្រជាជន នៅវិស័យសង្គមកិច្ច។
កម្មវិធីររបស់ម៉ៅ បានជួបនឹងមហន្ដរាយយ៉ាងខ្លាំង ហើយបានបាត់បង់តួនាទី ជាមេដឹកនាំ នៅក្នុងចលនាកុម្មុយនិស្ដសកលលោក ដែលម៉ៅបានប្រឹងប្រែងយ៉ាងខ្លាំង នៅទស្សវត្សឆ្នាំទី៥០-៦០ ហើយបានកិត្យានុភាពរបស់គូរប្រជែងម៉ៅនៅក្នុងជួរបក្ស និងរដ្ឋបានបង្កើតឡើង។
ប្រភពគំនិតនយោបាយរបស់ម៉ៅសេទុង អាចបែងចែកជាពីរក្រុមៈ
ក្រុមទីមួយៈ ក្នុងនាមជាជនកុម្មុយនិស្ដ ម៉ៅបានទទួលមនោគមន៏វិជ្ជាម៉ាក-លេនីន ។ ប៉ុន្ដែម៉ៅបានបែងចែកទស្សនៈរបស់ខ្លួន ជាមួយនឹងសត្រុតស្គីផងដែរ ។
2 Comments
T.I. titanium phone case
ReplyDeleteT.I. titanium phone case for titanium piercing jewelry sale. T.I. titanium phone case for sale. T.I. black titanium fallout 76 titanium titanium solvent trap phone case for sale. T.I. titanium titanium pan phone titanium curling wand case for sale. T.I. titanium Rating: 4.5 · 1,590 reviews
Merkur & Ferencia: Merkur & Ferencia Merkur
ReplyDeleteMerkur & Ferencia merkur - Merkur & Ferencia Merkur in Solingen, Germany - Merkur - gri-go.com Merkur Merkur herzamanindir - MERKUR - https://febcasino.com/review/merit-casino/ Merkur & febcasino.com Ferencia Merkur