វីនស្តុន ឆឺចឈីល Winston Churchill (1874-1965) វីនស្តុន ឆឺចឈីល ជានាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានឈរយ៉ាងរឹងមាំនឹងក្លាហាន. ដើម្បីតទល់នឹង កម្លាំងណាសីុ ក្នុងអំឡុងពេលដ៍អាប់អួរបំផុតនៃ អរិយធម៌បច្ចឹមប្រទេស។ អានុភាពនៃពាក្យសម្តី របស់ លោក ឆឺចឈីល នឹងការដឹកនាំដ៍ក្លាហានរបស់គាត់បាន ញ៉ាំងឲ្យប្រជាជន អង់គ្លេស ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ តទល់នឹងព្យុះតំណាចផ្តាច់ការ ហើយតាមរយ: គុណូបក្ការ:ទាំងនេះ លោកនឹងត្រូវគេចងចាំជារៀងរហូត ដ៍រាបណាអរិយធម៌ បច្ចឹមប្រទេសនៅមានជីវិត។ ប្រវត្តិខ្លះៗ និងខ្លីៗ ១៨៧៤: កើតថ្ងៃទី៣០ វិច្ឆិកា ក្នុងប្រទេសអង់គ្លេស ១៩០១: ចូលក្នុងសភា ១៩០៨: រៀបការ ១៩១១-១៥: បម្រើការក្នុងជួរកងទ័ព ១៩៣៩-៤០: បម្រើការក្នុងជួរកងទ័ព ១៩៤០-៤៥: នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ១៩៥១-៥៥: នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ១៩៥២: ទទួលរង្វាន់ណូបែលខាងអក្សរសាស្ត្រ ១៩៦៤: ចូលនិវត្តន៍ ១៩៦៥: ស្លាប់ សម្តី : ១.យើងរៀបចំផ្ទះរបស់យើង ក្រោយមកវានឹងរៀបចំយើងវិញ។ ២.សេចក្តីក្លាហានត្រូវបានគេចាត់ទុកជាគុណសម្បត្តិដំបូងគេបង្អស់របស់មនុស្ស ព្រោះវាធានាដល់គុណសម្បត្តិផ្សេងទៀតទាំងអស់ ៣.ជាកំហុសមួយដែលមនុស្សម្នាក់មើលទៅមុខឆ្ងាយពេក។ ក្នុងខ្សែជីវិតមានចំណុចតែមួយគត់ដែលអាចដោះស្រាយនៅពេលតែមួយដូចគ្នា។
1 Comments
Is Blackjack Casino Safe For Players? | Best Online - Casino
ReplyDeleteIs 1xbet Blackjack 토토 사이트 추천 Casino Safe For Players? — 바카라 양방 사이트 Blackjack 포커 Casino is a legit, reputable 네이버 룰렛 and well-established casino.