ជីវប្រវត្តិអាល់ប៊ើត អាញស្តាញ (ALBERT)

អាម៉ាប៉ាប៉ាប៊ីស

មាតា : ផលលីន(Pauline) បិតា : ហ៊ើម៉ែន(Hermann) ថ្ងៃខែឆ្នាំកំណើត : 14 មិនា 1879 ថ្ងៃមរណភាព : 18 មេសា 1955 (រួមអាយុបាន 76 ឆ្នាំ) កន្លែងកើត:ក្រុងអ៊ូម (ULM) រដ្ឋវើតធេមប៊ើក (Wurttemberg)  ប្រទេសអាល្លឺម៉ង់ កន្លែងមរណភាព : ក្រុងព្រិនស្តាន់ (Princeton) រដ្ឋញិវជើស៊ី (New Jersey)ប្រទេសសហរដ្ឋអាមេរិក

សញ្ជាតិ

អាល្លឺម៉ង់ : ព.ស. 2422-2439

គ្មានសញ្ជាតិ : ព.ស. 2439-2443

ស៊្វីសស៊ើលឹន :ព. ស.2444-2453

អូទ្រីស : ព.ស. 2454-2455

អាល្លឺម៉ង់ : ព.ស. 2456-2476

គ្មានសញ្ជាតិ : ព.ស. 2477-2482 (ភាសខ្លួន ព្រោះនយោបាយនៅ សហរដ្ឋអាមេរិក)

អាមេរិកាំង : ព.ស. 2483-2498 (ប្តូរសញ្ជាតិដោយហេតុផលផ្នែកការសិក្សា,នយោបាយនិងអាជី ព) ការដំណើរជីវិតកាលនៅវ័យក្មេង និងការសិក្សាអាល់ប៊ើតអាញស្តាញ កើតក្នុងត្រកូលថ្នាក់ កណ្តាល ជាជនជាតិអាល្លឺម៉ង់សញ្ជាតិជ្វីហ្វ(អ្នកមានឈាមជឿហ៊ិបប្រ៊ូបិតា មានអាជីពជាភ្នាក់ងារ ពាណិជ្ជករហើយតមកបានមកធ្វើពាណិជ្ជកម្មចរន្តអគ្គិសនីក្នុងដំណើរគីមី(electrochemistry)។

   គេជាក្មេងដែលហាក់លាក់ខ្លួនស្ងៀមស្ងាត់ពូកែខ្មាស ស្ទើរតែមិននិយាយអ្វីឡើយ រហូតដល់ អាយុបីខួបទើបចាប់ផ្តើមហាត់និយាយ ។ ជាក្មេងដែលរៀនអ្វីយល់បាយ៉ាងយឺតព្រោះមាន ចំនុច ខ្សោយផ្នែកការអាននិងការសរសេរ (Dyslexia) តែការចិញ្ចឹងយ៉ាងត្រឹមត្រូវរបស់មាតាក៏មាន ចំណែក ក្នុងការជំនួយវិវឌ្ឍនាការខួរក្បាលនិងការគិតរបស់ក្មេងតូចឲ្យប្រព្រឹត្តទៅយ៉ាងមានគុណ ភាព។

   នាងផ្តល់សេរីភាពដល់កូនតូចក្នុងការលេងពិសោធន៍របស់ផ្សេងៗ តាមទំនើងចិត្តចាំផ្តល់ការ ណែនាំនិងគាំទ្រនៅខាងក្រោយ(អាល់ប៊ើតអាញស្តាញ បានប្រាប់ក្រោយពេលដែលគាត់មានកេរ្តិ៍ ឈ្មោះហើយថា ភាពជោគជ័យក្នុងការអភិវឌ្ឍទ្រឹស្តីវិទ្យាសាស្រ្ត គឺមានផលមកពីភាពយឺតយ៉ាវ របស់គាត់នោះឯង គឺវាជួយធ្វើឲ្យគាត់មានពេលគិតត្រៃត្រងដល់អវកាសនិងវេលាបានច្រើនជាង  អ្នកដទៃ រួមទាំងអាចក្រេបជញ្ជក់ចំនេះដឹងខាងបញ្ញា(Intuitive Wisdom) បានច្រើនជាង និងយូរ អង្វែងជាង)។

      អាញស្តាញបានបង្ហាញឲ្យឃើញសមត្ថភាពជាអ្នកគិតស្រាវជ្រាវតាំងពីនៅតូច។ កាលអាយុ ប្រាំខួបខណៈដែលគេដេកឈឺនៅលើគ្រែ បិតាបានយកត្រីវិស័យមកឲ្យគេលេង ។ ភាពជាអ្នកពូ កែ សង្កេតក្មេងតូចកើតគំនិតឡើងថាក្នុងកន្លែងចន្លោះទំនេររបស់ត្រីវិស័យនេះប្រហែលជា  មាន ថាមពលដែល មើលមិនឃើញបញ្ជួនថាមភាពទៅបង្គាប់ឲ្យទ្រនិចត្រីវិស័យប្តូរទិស។

         អាញស្តាញចូលរៀននៅថ្នាក់បឋម នៅសាលារៀនកាតូលិក មួយកន្លែងព្រមទាំងរៀន វីយ៉ូ  ឡុង ផងដែរតាមបំណងរបស់មាតា ។ គ្រូនៅសាលារៀនឃើញថា គេជាក្មេងដែលមាន  សេចក្តី សុបិន រវើរវាយឥតប្រយោជន៍(foolish dreamer) ដល់ថ្នាក់គ្រូម្នាក់បានសុំឲ្យ គេឈប់សម្រាក ការរៀន ។

       គេជាក្មេងដែលស្អប់ការលេងកីឡា ព្រោះយល់ថាវាធ្វើឲ្យវិលមុខហើយនឿយហត់ តែគេចូល ចិត្តតន្រ្តីនិងលេងល្បែងដែលទាក់ទងទៅនឹង ការពិសោធន៍សាកល្បងឫប្រឌិត របស់ផ្សេងៗ ។ កាលអាយុ១២ឆ្នាំគេបានទទួលការបណ្តុះជំនឿ ក្នុងរឿងសាសនាឆ្លងតាមបទភ្លេង និងបទសូត្រ មន្តដែល តែងឡើងដើម្បីសរសើរគុណព្រះ ទន្ទឹមនឹងនោះគេក៏បានចាប់ផ្តើមរៀនគណិតសាស្រ្ត និងវិទ្យាសាស្ត្រ ព្រមគ្នាទៅផងដែរ។ទាំងពីរយ៉ាងនេះជំទាស់គ្នាយ៉ាងដាច់ស្រឡះ។

    នេះអាចជា ចំនុចចាប់ផ្តើមដែលធ្វើឲ្យគេរំសាយជំនឿខាងសាសនា ហើយគេនាំទៅរកការ ផ្លាស់ ប្តូរ យ៉ាងធំធេ ងក្នុងជីវិតរបស់អ្នកស្រាវជ្រាវគេជាអ្មកគិតឥស្សរៈ ហើយមិនចូលចិត្តបរិយា កាសក្នុងសាលារៀន ដែលចាត់របៀបតឹងរឹងប្រដូចបន្ទាយកងទ័ព គ្រូបង្រៀនក៏ប្រដូច មេបញ្ជា ការ ដែលចាំបង្គាប់បញ្ជា សិស្សសាលា ចំណេះដឹងផ្នែកគណិតសាស្ត្រ និងវិទ្យាសាស្ត្ររបស់ គេ ទើបបានមកពីក្រៅបន្ទប់ រៀនភាគច្រើន ។ អ៊ុំ (Jacob) និងសិស្សច្បងដែលសិក្សាពេទ្យ (Max Talmud) បានជួយជ្រុំជ្រែង និងជួយគាំទ្រគេយ៉ាង ខ្លាំងដោយផ្តល់ការប្រឹក្សាហើយនឹងណែនាំឲ្យ ទៅខ្ចីសៀវភៅ មកអាន បន្ថែមរហូតគេមានសមត្ថ ភាពខ្ពង់ខ្ពស់។

      កាលអាយុ 16 ឆ្នាំ(ព.ស.2438) គេអាចសរសេរអត្ថបទផ្នែកវិទ្យាសាស្ត្របទដំបូង គឺ“ការស៊ើប អង្កេតសភាពអាកាសធាតុក្នុងទីលានមេដែក” (The Investigationof the State ofAether in Magnetic Fields) ក្នុងឆ្នាំជាមួយគ្នានេះ គេបានឈប់សម្រាកការសិក្សា ដោយសារត្រូវប្តូរកន្លែង រស់នៅតាមគ្រួសារចេញពីក្រុងមូនិច(Munich)ទៅរស់នៅក្រុងផាវៀ (Pavia) (នៅជិតក្រុងមិឡាន (Milanប្រទេអ៊ីតាលី)ធ្វើឲ្យគែមិនបានទទួលសញ្ញាប័ត្ររ៉ាប់រងចំណេះដឹង។

  គេត្រូវប្រើវិធីប្រលងជ្រើសរើសពិសេសដើម្បីចូលសិក្សាតនៅថ្នាក់វិទ្យាល័យ(វិទ្យាស្ថានបច្ចេក វិទ្យានៃសហព័ន្ធរដ្ឋស៊្វីសក្រុងស៊ូរិក (Zurich) តែក៏មិនជាប់ព្រោះថាទោះបីគេពូកែគណិតសាស្ត្រ និងវិទ្យាសាស្ត្រក្តីតែក៏មិនមានចំណេះដឹង ក្នងផ្នែកផ្សេងគ្រប់គ្រាន់ ធ្វើឲ្យគេត្រូវត្រឡប់ទៅរៀន បន្ថែម រហូតបានទទួលសញ្ញាប័ត្រក្នុងឆ្នាំតមក ទើបអាចចូលរៀនថ្នាក់វិទ្យាល័យបានហើយប្រើ ពេលវេលា 4ឆ្នាំ(ព.ស.2439-2442) ក្នុងរបងមហាវិទ្យាល័យ។

  កំឡុងពេលនេះគេត្រូវស្ថិតនៅក្នុងសភាពមនុស្សគ្មានសញ្ជាតិ ដោយសារបានដកសភាពជា ពលរដ្ឋរបស់រដ្ឋវើតធេមប៊ើកអាល្លឺម៉ង់ដើម្បីចៀសវាងការចាប់ទាហានរហូតបានរៀន ចប់សម្រេច ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យានៃសហព័ន្ធរដ្ឋស៊្វីសហើយក្នុងឆ្នាំបន្ទាប់មក (ព.ស.2444) ទើប គេ បានទទួលសិទ្ធិជាពលរដ្ឋស៊្វីស។តមកក្នុងឆ្នាំ ព.ស. 2448 អាល់ប៊ើត អាញស្តាញបានសរសេរ និក្ខេបបទរឿង“A New Determination of Molecular Demensions” ដោយមាន សាស្ត្រាចារ្យ Alfred Kleiner ជាទីប្រឹក្សាដោយនិក្ខេបបទរឿងនេះខាងមហាវិទ្យាល័យស៊ូរិកបានប្រគល់ ប្រកា សនីយប័ត្រថ្នាក់បណ្ឌិតដល់គេ។

កំឡុងពេលធ្វើការនិងជីវិតក្រុមគ្រួសារ

  ក្រោយពេលចប់ការសិក្សាហើយ  គេត្រូវប្រើពេលជិតពីរឆ្នាំដើម្បី រកការងារដែលគង់វង់ធ្វើ ដោយការជួយជ្រោមជ្រែងពីឳពុកអាតីតមិត្តភ័ក្តរួមថ្នាក់រៀន ធ្វើឲ្យគេបានការងារធ្វើនៅទីស្នាក់ ការប៉ា តង់មួយកន្លែងក្នុងក្រុងប៊ើន តំណែងអ្នកជំនួយការត្រួតពិនិត្យឯកសារ មានតួនាទីពិនិត្យ វាយតម្លៃ សន្លឹកសិទ្ធិប័ត្រក្នុងក្រុមឧបករណ៍មេដែកអគ្គិសនី ហើយតមកបានទទួលការបញ្ចូលជា ភ្នាក់ងារ ប្រចាំ។កំឡុងពេលេធ្វើការងារនៅទីស្នាក់ការប៉ាតង់ក្នុងក្រុងប៊ើននេះ អាញស្តាញ និង មិត្តភក្តិ បាន រួមគ្នាកតាំងសមាគមតូចៗ ឈ្មោះថា “The Olympia Academy” ដើម្បីជជែក ផ្តោះប្តូរចំណេះដឹងគ្នារឿងវិទ្យាសាស្ត្រនិងទស្សនវិជ្ជាស្នាដៃនិពន្ធរបស់អ្នកវិទ្យាសាស្ត្រនិងទស្សន វិទូសំខាន់ៗ ត្រូវ បាននាំយកមកជជែកគ្នាក្នុងសមាគមនេះ។ សម្រាប់អាញស្តាញ ស្នាដៃនិពន្ធ របស់អងរីពួងការេ (Jules Henri Poincaré ជនជាតិបារាំង)និងដេវិត​ ហ៊ូម(Devid Hume ជន ជាតិស្កត់លែន)មាន ឥទ្ធិពលចំពោះការគិតផ្នែកវិទ្យាសាស្រ្តនិងទស្សនវិជ្ជារបស់គេជាខ្លាំង ហើយ ជីវិតជាអ្នកស្រាវជ្រាវ ក៏បានចាប់ផ្តើមឡើងយ៉ាងជាក់លាក់នាទីស្នាក់ការប៉ាតង់ មួយនេះ។ ការ ងាររបស់គេមានវឌ្ឍនភាព ចម្រើនឡើងតាមលំដាប់ដូច្នេះគឺៈ-

ព.ស.2449បានឡើងកាន់តំណែងជាអ្នកត្រួតពិនិត្យតិចនិចលំដាប់ទីពីរ (Technical Examiner Second   Class) របស់ទីស្នាក់ការប៉ាតង់។

ព.ស. 2451 បានចូលធ្វើគ្រូនៅមហាវិទ្យាល័យប៊ើន។

ព.ស. 2454 ជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ស៊ូរិកនិងតមកបានជាសាស្ត្រាចារ្យនៅ មហាវិទ្យាល័យខាល ហ្វ៊ើឌិណាន (Karl Ferdinand) ស្ថិតនៅក្រុងប្រាក ប្រទេសអាល្លឺម៉ង់ ។

ព.ស. 2455 ត្រឡប់មកទទួលតំណែងសាស្រ្តាចារ្យ នៅឯវិទ្យាស្ថានបច្ចេកវិទ្យានៃសហព័ន្ធរដ្ឋ ស៊្វីសក្រុងស៊ូរិក(វិទ្យាល័យដែលគេធ្លាប់រៀន)។

ព.ស. 2457-2475 បានជាចាងហ្វាងវិទ្យាស្ថានរូបសាស្រ្ត កៃស៊ើ វិលហេម(Kaiser Wilhelm) និង ជាសាស្តា្រចារ្យនៅមហាវិទ្យាល័យហ៊ូមបូល (Humboldt)ក្រុងប៊ើលិន។

ព.ស. 2459 ជាគណកម្មការស្ថានសិក្សាខាងវិទ្យាសាស្ត្រប្រ៉ាស់សៀ(Prussia)។

ព.ស. 2459-2461 បានទទួលតែងតាំងជាប្រធានសមាគមខាងរូបសាស្រ្តរបស់អាល្លឺម៉ង់។

ផ្នែកជីវិតគ្រួសារ

    អាល់ប៊ើតអាញស្តាញ រៀបការដំបូងនៅឆ្នាំ ព.ស 2446 ជាមួយស្តី្រជនជាតិស៊ើប ឈ្មោះ មិលេវ៉ាមារិក (Mileva Maric) ដែលជាមិត្តរួមថ្នាក់កាលរៀននៅសាលាពហុបច្ចេកទេសឯស៊ូរិក មានកូនជាមួយគ្នាបីនាក់គឺ កូនស្រីដំបូងឈ្មោះលៃសេល (Lieserl) កូនប្រុសទីពីរឈ្មោះហាន់ (Hans) និងកូនប្រុសទីបីឈ្មោះ អេឌូអាត (Eduard) ហើយរៀបការលើកទីពីរនៅ ព.ស. 2462 ជា មួយគិលានុបដ្ឋាដែលមើលថែពេលដែលគេឈឺឈ្មោះអេលសាលោវេនថាល (Elsa Lowenthal)  ទាំងពីរនាក់មិនមានកូនទេ។

  ភាពឈានមុខនៃការងារកើតឡើងព្រមគ្នាជាមួយស្នាដៃ ខាងទ្រឹស្តីដែលគេផលិតចេញមកមិន ចេះចប់។អាល់ប៊ើត អាញស្តាញ មានស្នាដៃនិពន្ធខាងទ្រឹស្តីជាច្រើន ជាពិសេសដែល ទាក់ទង នឹង វិទ្យាសាស្ត្រមានច្រើនជាង 300 អត្ថបទ ហើយនឹងស្នាដៃផ្សេងៗ ទៀតដែលមិន ទាក់ទងនឹង វិទ្យាសាស្រ្តមានជាង 150 អត្ថបទ។

ភាសខ្លួនពីអាល្លឺម៉ង់ទៅរស់នៅអាមេរិក

    នៅឆ្នាំ ព.ស. 2476 (អាយុ 54 ឆ្នាំ) អាល់ប៊ើត អាញស្តាញ សម្រេចចិត្តភាសខ្លួនទៅនៅអាមេរិក ដោយសារការឡើងកាន់អំណាច របស់មេដឹកនាំផ្តាច់ការលទ្ធិជាតិនិយមអាដហ្វ ហ៊ីទ្លែ បានចេញ ច្បាប់កំណត់មិនឲ្យបុគ្គលសញ្ជាតិជី្វហ្វ បានទទួលតំណែងណាមួយក្នុងជួររាជការ រួមទាំងការ បង្រៀននៅក្នងមហាវិទ្យាល័យផងដែរ។មានការដុតបំផ្លាញសៀវរបស់បញ្ញាជនសញ្ជាតិជ្វីហ្វ ក្នុង ចំណោមនោះមានទាំងស្នាដៃរបស់អាញស្តាញផងដែរ Joseph Goebbelsរដ្ឋមន្ត្រីក្រសួង ឃោស នាការរបស់ណាស៊ីប្រកាសថា “លទ្ធិការប្រើសតិបញ្ញាតាមបែបជ្វីហ្វត្រូវកំចាត់ឲ្យអស់” ហើយ អាល់ ប៊ើតអាញស្តាញក៏មានឈ្មោះក្នុងបញ្ជីដែលត្រូវតាមកំចាត់ចោលផងដែរ ដោយតាំងថ្លៃ ខ្លួន ដល់ ទៅ $5,000(នៅសម័យនោះ) ក្នុងហេតុការណ៍គ្រានេះ មានទស្សនវិទូនិងអ្នក វិទ្យាសាស្ត្រ សញ្ជាតិជ្វីហ្វជាច្រើន ត្រូវភាសខ្លួនទៅរស់នៅប្រទេសដទៃដើម្បីគេចភ័យនយោបាយ។អាល់ប៊ើត អាញស្តាញបានក្លាយជាពលរដ្ឋអាមេរិក (Citizenship) នៅឆ្នាំ 2483(អាយុ 61 ឆ្នាំ) ហើយ ដំណើរ ជីវិតនៅក្រុងព្រិនស្តាន់ រដ្ឋញិវជើស៊ី។គេបានកោតសរសើរវប្បធម៌អាមេរិកក្នុងរឿង Meritocracy ថា“ទទួលស្គាល់នូវសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗក្នុងការគិតនិងនិយាយនូវអ្វីដែលខ្លួនចង់បាន ដោយគ្មានការកាក់កេណ្ឌពីសង្គម លល្អដែលតាមមកគឺម្នាក់ៗ បានទទួលការគាំទ្រឲ្យមានគំនិត ច្នៃប្រឌិតកាន់តែច្រើនឡើង” ។គេពោលទៀតថា “យុវជនអាមេរិកមានសំណាង ល្អដែលមិនបាច់ ជួបប្រទះបញ្ហាពីប្រពៃណីដែលហួសសម័យ”។

    ខណៈដំណើរជីវិតនៅអាមេរិក អាល់ប៊ើត អាញស្តាញនៅតែធ្វើការជាប់មិនដាច់ទាំងការអធិ ប្បាយទ្រឹស្តីការស្រាវជ្រាវខាងវិទ្យាសាស្រ្ត ការតស៊ូដើម្បីសិទ្ធិមនុស្សការប្រឆាំងសង្រ្គាមនិង អំពើ ហិង្សា ការតស៊ូដើម្បីសន្តិភាព រួមទាំងសិក្សាវិជ្ជាផ្សេងៗ ដើម្បីបន្ថែមចំណេះដឹង ឲ្យកាន់តែច្រើន ឡើងរហូតដល់អស់ជីវិតដោយរោគគាំងបេះដូងនៅមន្ទីពេទ្យព្រិនស្តាន់នៅ ព.ស. 2498 (រួមអាយុ បាន 76 ឆ្នាំ)។

@Amapapa.biz

មតិ

Post a Comment

0 Comments