ជីវប្រវត្តិ ទស្សនវិទូក្រិច អារីសស្តូត (ARISTOTE)

អាម៉ាប៉ាប៉ាប៊ីស

       អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច ​(៣៨៤-៣២២) ​មុនគ្រិស្ត សករាជ​ ។​ ចំពោះទស្សនវិជ្ជា​ លោកក៏បានចាប់អារម្មណ៍ផងដែរ ​ទៅលើបញ្ហានយោបាយ​ ។ លោកបានពោលថា​ “វិទ្យាសាស្រ្ត នយោបាយ​ គឺជាកិច្ចការរបស់រដ្ឋ​ឬសង្គម” ​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ​រដ្ឋ​គឺជាសង្គម​ ។ ​ហើយរដ្ឋ កើតឡើង​ដោយសារ តែពលរដ្ឋរួម ផ្តុំគ្នាជា ច្រើន ​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ថា​ «មនុស្សលោក​ គឺជា សត្វចេះធ្វើនយោបាយពីធម្មជាតិមក​ ដែលជាលក្ខណៈ វិសេស របស់ មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាម រស់នៅ ក្នុង សង្គមរួម ទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ​។

     តាម ទស្សនៈ របស់អារីស្តូត (Aristotle) ថា​ «រដ្ឋ​ កកើតឡើងដោយសារតែហេតុផលចាំបាច់ មួយ ​គឺធ្វើយ៉ាងណា​ស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ​។​ហើយមាន តែនៅ មជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ​ ដែលបង្កលក្ខខណ្ឌល្អៗ ​ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា ​និង សុភមង្គល ​ពីព្រោះភាពយុត្តិធម៌​ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍​ ឲ្យប្រជាពលរដ្ឋគ្រប់រូប​ ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ​» ។

    លោកអារីស្តូត (Aristotle) ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនរបស់ ផ្លាតូ (Plato) ។ ​ភាពខុសគ្នា ​របស់អារីស្តូត​ទៅនឹងលោកគ្រូរបស់ខ្លួន​ គឺមកពីប្រភពមូលដ្ឋាននៃទស្សនៈវិជ្ជា ផ្សេង ៗ ​គ្នា​ ដែលជាមូលហេតុ​ធ្វើឲ្យគំនិតនយោបាយ របស់មហាទស្សនៈវិទូរទាំងពីរនេះ​ ក៏មិនដូច គ្នា ដែរ ​។ ​អារីស្តូត​ បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិត​រូបធាតុ​ មូល ហេតុ​ និងគោលបំណង​ ។

     ​អារីស្តូត ​ខុសពីផ្លាតូ​ត្រង់គិតថា «​រូបធាតុកើតមុន​ រីឯគំនិត​កើតក្រោយ​» ។ ​រូបធាតុ​ និងគំនិត​មាន លក្ខណៈឯកភាពគ្នា​ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ​។ ​សម្រាប់អារីស្តូត​ រូបធាតុ​ជាដំបូង មាន លក្ខណៈ អសកម្ម​ ចំណែកគំនិត​ មានលក្ខណៈសំខាន់ជាង ​ហើយគំនិត ដែលអាចកើតឡើងបាន ​ទាល់តែមានសកម្មភាពជាមួយរូបធាតុ​ ។​ ម្យ៉ាងទៀត​ សម្រាប់អារីស្តូត​ ខ្លឹមសារ ​និងបាតុភូត ដែលបានកើតឡើង​ គឺលោកបានបង្ហាញថា​ «ខ្លឹមសារ​ កើតមានឡើងតាមរយៈរូបធាតុនិយម» ​។

   ​ ស្នាដៃដ៏សំខាន់របស់អារីស្តូត​ បានបង្ហាញនូវទស្សនៈទាន ​របស់ខ្លួនជាច្រើន​ពាក់ព័ន្ធ នឹង នយោបាយ ​។ ​ដូចជាផ្លាតូដែរ ​អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ​ នៃរបបនយោ បាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ ។ ការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ​ មានលក្ខណៈខុសគ្នាខ្លះៗ​ អំពីការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត ​។​ ទស្សនៈទានរបស់ផ្លាតូ បានគិតថា «​គោល ការណ៍សំខាន់របស់រដ្ឋ​ គឺគុណធម៌​» ។

​  អារីស្តូត ​បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ​ ដែលមានសម្បទានមានបីប្រភេទ​ ដោយ អាស្រ័យ នឹងគុណធម៌ ​ហើយកំណត់ ទំរង់នយោបាយ​ដែលមិនមានសម្បទាន​ ៣ ប្រភេទទៀត​ ។ ​ប្រភេទរបបនយោបាយ​មានសម្បទាន ​តាមទស្សនៈអារីស្តូត​ គឺរបបរាជានិយម (Monarchy) ​របបអភិជនាធិបតេយ្យ​ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។​ហើយរបបនិមួយៗ​ នៃរបបទាំង ៣ នេះ​ សុទ្ធតែមានលក្ខណៈ អវិជ្ជមានរបស់វា ​។​ តាមទស្សនៈ អារីស្តូត​ បើរបបរាជានិយម ​មិនប្រកាន់គោលការណ៍របស់ខ្លួន ​គឺក្លាយជារបបផ្តាច់ការ (Tyranny) ​ចំណែកឯរបបអភិជនាធិបតេយ្យ​ អាចកើតមានឡើង នូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ (Democracy) ។​

   ភាពខុសគ្នា នៃរបបនយោបាយរបស់ផ្លាតូ​ និងអារីស្តូត​បានរកឃើញ នូវរបបនយោបាយ មួយទៀត​គឺ​ Polity ។​ Polity គឺជារបបនយោបាយមួយ​ ដែលអំណាចស្ថិតនៅ ក្នុងដៃវណ្ណៈ កណ្តាល​ ។​ ការកំណត់របស់អារីស្តូតនេះ​ បានចេញជារូបរាង នៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច​ ដែលសព្វថ្ងៃនេះ ​គេអាចចាត់ទុកថា​ ជារបបប្រជាធិប តេយ្យ មួយដ៏ខ្ពង់ខ្ពស់ នៅក្នុងលោក ដែលប្រឹងប្រែង​ដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យ នៃ សង្គមមនុស្ស (Human Society)​ ។

    ការបែងចែករបបនយោបាយ​ ដែលអារីស្ដូត​បានបង្ហាញនៅ ក្នុងស្នាដៃរបស់ខ្លួន​ ឃើញថា​ការបែងចែកនេះ ​អារីស្តូត ​បានចាប់អារម្មណ៍​ ចំពោះរចនាសម្ព័ន្ធរដ្ឋ​ពីរប្រភេទ ​គឺទម្រង់រដ្ឋ សម្បទាន​ និងទំរង់រដ្ឋមិនសម្បទាន​ (សម្រាប់អារីស្តូត​របបនយោបាយ​ និងទំរង់គ្រប់គ្រង រដ្ឋ​ពុំ ទាន់មាន លក្ខណៈច្បាស់នៅឡើយទេ)​ លោកគិតថា «​ទំរង់រដ្ឋសម្បទាន ​មានលទ្ធភាព ដើម្បី​បង្កើតនូវគុណធម៌មួយចំនួន ​រីឯទំរង់រដ្ឋមិនសម្បទានវិញ​មិនអាច» ​។

  ​ លោកអារីស្តូត​ បានកំណត់នូវរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ គឺស្ថិតនៅលើអំណាច ពិតប្រាកដ របស់រដ្ឋ​ ។​ អារីស្តូត បានធ្វើការអះអាងថា «​ភាពខុសគ្នា រវាងរបបនយោបាយផ្សេងៗ​ គ្នា​ គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ​ » ។ ​អារីស្តូត បានបង្ហាញ​ នូវរបបនយោបាយ​ និងទំរង់គ្រប់ គ្រង រដ្ឋ​ ដែលស្ថិតនៅក្នុងការកំណត់​ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា​ នៃរចនាសម្ព័ន្ធរដ្ឋគំរូ​ ។

     រដ្ឋគំរូទី១ អារីស្តូត​ ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូ ​ដែលមានលក្ខណៈខុសពីគេទាំងអស់​ ។ ​រដ្ឋគំរូ​ បានផ្តល់ការបំពេញជូនសង្គម នូវស្ថេរភាពយូរអង្វែង​ ជាអតិមរមា​ រដ្ឋបែបនេះ​ សម្រាប់អារីស្តូត​ ជារដ្ឋគំរូនៅក្នុងការអនុវត្តន៍នយោបាយ​ ។ ​អារីស្តូតបានគិតថា ‍«Polity ​ជារបបនយោបាយគំរូ​ ព្រោះនៅក្នុងរបបនេះ​ អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល» ​។

  ​តាមទស្សនៈរបស់អារីស្តូត ​Polity គឺចំពោះរដ្ឋណា​ ដែលដឹកនាំប្រកបដោយគតិវិញ្ញូ​ និងភាព ទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ​ហើយអំណាច ស្ថិតនៅក្រោមការគ្រប់គ្រង របស់ មនុស្សភាគច្រើន​ ។​ ហើយទោះជាយ៉ាងណាក្តី ​ក៏ទម្រង់​ Polity នេះ​ខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ ​​មានន័យថា​​ ចុងទាំងសង្ខាង ​គឺមានកម្លាំងស្មើគ្នា ​ហើយអាចរារាំងសត្រូវបាន ​។

     រដ្ឋគំរូទី២ ​អារីស្តូត​ បានឲ្យតំលៃដោយគិតថា ​ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីល ធម៌​នៅក្នុងរបប​ដែលនៅទីនោះ ​ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស ​និង គុណ ធម៌ នៅក្នុងជីវិត ​។ ​រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត​ គឺជាអង្គការមួយ ​ដែលផ្តល់នូវលទ្ធភាព​ដល់ មនុស្ស​ ដើម្បីរស់ក្នុងភាពរុងរឿង ​និងសុភមង្គល​។​ រដ្ឋគំរូ​ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង​ ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ​ ជាបឋម គឺចំនួនប្រជាពលរដ្ឋ​ ស្ថានភាពរស់នៅ ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង​ និងស្ថនភាពទឹកដី​ ដើម្បីការពារ​ និងទប់ទល់ សត្រូវ ឈ្លាន ពាន​ ។

​ តាមទស្សនៈរបស់អារីស្តូត​ ដែលបានចារនៅ ក្នុងរបបនយោបាយ​បានឲ្យយើងដឹងថា ​ក្នុង ចំណោមប្រជាជន​ ត្រូវបានបែងចែកចេញពួកសិប្បករ ​និងឈ្មួញ ​ព្រោះក្នុងកិច្ចការជីវិតរបស់គេ​ មិនឆ្លើយតបទៅនឹងគុណធម៌ទេ ​ដើម្បីមានតួនាទីជាពលរដ្ឋចំតួ ​គឺមានតែពួកកសិករទេ ​។​ ប្រជា ពលរដ្ឋទាំងអស់​ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមក ក្នុងគ្រប់សកម្មភាព ​និងគ្រប់មធ្យោបាយ ទាំងអស់​ ដែលជាកិច្ចការកសិកម្ម ក្នុងសង្គម​ ។ ​អារីស្តូតបានគិតថា​ «នៅក្នុរដ្ឋគំរូ​ ត្រូវតែបែងចែក ដីធ្លី​ ជាសម្បត្តិរួម​ និងជាសម្បត្តិឯកជន​» ។​ ចំពោះដីរួម​ អារីស្តូតបានគិតថា ​«ត្រូវតែបែង ចែកជាពីរផ្នែក ​។ ​ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ​ក្នុងចំណោមនេះ ​ត្រូវគេប្រើសម្រាប់ សេចក្តីត្រូវការនៅក្នុងសាសនា​ រីឯចំណែកទីពីរ ​គឺសម្រាប់មូលនិធិសង្គម (Social​foundation)» ​។​

    ដូច្នេះ ភាពខុសគ្នា ជាមូសដ្ឋាននៃទស្សនទាននយោបាយ របស់អារីស្តូត​ និងផ្លាតូ ស្ថិតនៅ ត្រង់ថា​ អារីស្តូត​មានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន ​ត្រង់កន្លែងតថភាព​ និងលក្ខណៈ​ជាគំរូ ដែលបាន​កំណត់តំលៃ​ និងទិសដៅ​ជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ​ ។ ​រដ្ឋគំរូ របស់អារីស្តូត​ អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង​ កត្តាទីមួយ គឺ​ស្ថេរភាព ​និងកត្តាទីពីរ ​គឺ ក្រមសីលធម៌​ ។​ ដូច្នេះ សម្រាប់អារីស្តូត​ មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង ​។

​   ម្យ៉ាង ​គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួម នៃវណ្ណៈកណ្តាលជាអតិបរមា ​ម្យ៉ាងទៀត​ គឺរចនា សម្ព័ន្ធ​ សំដៅទៅលើគោលការណ៍បុគ្គលិកភាព ​ដែលជាមនុស្សប្រកាន់ខ្ជាប់ នូវគុណធម៌​ ដែល ជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ​ជាពិសេស​ គឺនយោបាយទំនាក់ទំទងគ្នា​ របស់ ប្រជា ជនដែលរស់នៅក្នុងរដ្ឋ​ ។​និយាយអំពីរដ្ឋ​អារីស្តូតបានបង្ហាញថា​ «មនុស្ស​ គឺជាសត្វ ចេះ​ធ្វើ នយោ បាយ ពីធម្មជាតិ​ ហើយដឹកនាំខ្លួន​ ការប្រឹងប្រែងជាសភាវគតិ​ ដើម្បីរស់នៅជាមួយគ្នា ​រីឯការរីក ចម្រើនសង្គម ​គឺចេញពីគ្រួសារ ទៅជាសង្គម ​និងពីសង្គមទៅជារដ្ឋ» ​។

  បើតាមទស្សនៈរបស់អារីស្តូត​ ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ​ គឺរដ្ឋ​បើតាម លក្ខណៈ ធម្មជាតិ របស់ខ្លួននាំមុខបុគ្គល​ ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ​ មានទីតាំងនៅ មុន លក្ខណៈធម្មជាតិរបស់គ្រួសារ ​ និងបុគ្គល ​។ ​កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល ​តាម អារីស្តូត ថា​ «រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ​ សម្រាប់ជីវិតពលរដ្ឋ ​។ ​មានតែនៅក្នុងរដ្ឋទេ​ ទើបមនុស្ស អាច មានការជឿនលឿន​ ពីព្រោះរដ្ឋ​នាំមក នូវយុត្តិធម៌ ​និងសីលធម៌​ ដែលបម្រើ ផលប្រយោជន៍រួម​របស់ប្រជាជន» ​។

      ​ត្រង់នេះ អារីស្តូត​ បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជាពលរដ្ឋ​ ដែលជាទស្សនទាន នៃការកកើតសង្គមពលរដ្ឋ​ និងនីតិរដ្ឋ​ ។​ ថ្វីបើអារីស្តូត​ ពុំបានបែងចែក ឲ្យដាច់រវាងរដ្ឋ​ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ​ ក៏អារីស្តូត បាននិយាយថា​ «រដ្ឋ ត្រូវតែឆ្លុះ បញ្ចាំងនូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ​» ។ នៅក្នុងទ្រឹស្តីរបស់អារីស្តូត​ក៏ដូចជានៅក្នុងទ្រឹស្តី របស់ផ្លាតូដែរ ​មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម​ ។

​   មនុស្ស​ គឺជាផ្នែកមួយរបស់រដ្ឋ​ ផលប្រយោជន៍បុគ្គល​ មិនត្រូវធ្វើឲ្យប៉ះពាល់ ដល់ផល ប្រយោជន៍ រួម​ ។​ នៅក្នុងការវាយតំលៃរបស់អារីស្តូត​ ពលរដ្ឋ ​គឺជាផ្នែកមួយ នៃនយោបាយរួម​ ។ ​អារីស្តូតបានហៅពាក្យថា​ ពលរដ្ឋ​ គឺជាមនុស្សដែលមានសេរីភាព​ ប៉ុន្តែសេរីភាព មានអត្ថន័យ ត្រឹមតែពាក្យផ្ទុយ នឹងទាសភាព​ប្រជាពលរដ្ឋ​ មិនមែនជាទាសករទេ​ គ្មាននរណាដឹកនាំគេទេ​ ។​ ពលដ្ឋ​ធ្វើការងារ តែជាយោធា​ និងការងារទាក់ទង នឹងតុលាការ ​រីឯការងារធ្វើស្រែចំការ ​និង ផលិតកម្ម​ គឺជាការងារទាសករ ​។ ​អារីស្តូត​ បានកំណត់គោលការណ៍​របស់អភិជនាធិបតេយ្យ​ គឺគុណធម៌​ ។​ គោលដៅរបស់អភិជនាធិបតេយ្យ ​គឺទ្រព្យសម្បត្តិ​ ។​

   ​  គោលដៅរបស់ប្រជាធិបតេយ្យ​ គឺសេរីភាព​ ។ ​គឺមានតែ​ Polity ទេ​ ដែលចាត់ទុកដូចជាទំរង់ គ្រប់គ្រងរដ្ឋគំរូ​មានអំណោយផលល្អ ​ហើយរបបនយោបាយគំរូ ដ៏ល្អ​បង្ខំទៅដោយសារ ធាតុបី យ៉ាង ខាងលើនេះ​។ហើយអ្វីទៅ​ ដែលហៅថា​ របបនយោបាយអភិជនាធិបតេយ្យ ត្រឹមត្រូវ ពិត ប្រាដក ​គឺនៅពេលណា ​មានការដឹកនាំល្អ ​បានបង្រួបបង្រួមប្រយោជន៍​ទាំងអ្នកមាន​ ទាំងអ្នកក្រ​ ។ ​វណ្ណៈកណ្តាល ​ដែលកំណត់មុខមាត់របស់​ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន ​និងអ្នកក្រ​ ហើយថែមទាំង ជួយថែរក្សាសង្គម ឲ្យមានស្ថេរភាព​ និងគ្មានព្រឹត្តិការណ៍បដិវត្តន៍​ដូ ច្នេះហើយ របបនេះ​ គឺជារបបដ៏ល្អ​ រក្សាមិនឲ្យមានចលាចល ​អស្ថេរភាព ​ដែលអារីស្តូត​បានចាត់ទុកថា​ជា ទំរង់គ្រប់គ្រងរដ្ឋគំរូ​ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ​ ។​​​​

@Amapapa.biz

មតិ

Post a Comment

0 Comments