អាម៉ាប៉ាប៉ាប៊ីស
តាមទស្សនៈឆ្ពោះទៅកាន់ជោគជ័យ មនុស្សចែកជាពីរ។ ទី១ គឺមនុស្សគ្រប់គ្រងបញ្ហា។ ឯមនុស្សមួយក្រុមទៀត គឺមនុស្សទុកឲ្យបញ្ហាគ្រប់គ្រង។
មនុស្សទី១ ខ្ញុំសូមពន្យល់ខ្លីៗថា៖
- -ជាមនុស្សដែលមើលឃើញបញ្ហាខាងមុខនឹងត្រៀមរកវិធីដោះស្រាយ
- -ជួបបញ្ហាហ៊ានប្រឈមមុខ
- -ចាត់ទុកបញ្ហាថា ជាល្បែងបង្កើនប្រាជ្ញានិងធ្វើជោគជ័យ
- -មិនបាក់ស្បាតនឹងបញ្ហា
- -ចាត់ទុកបញ្ហាជាបុគ្គលិកក្រៅបង្គាប់ឬទាសករ
មនុស្សទី២ ខ្ញុំសូមលើកឡើងខ្លីៗថា៖
- -មើលឃើញខាងមុខសុទ្ធតែជាបញ្ហា
- -ជួបបញ្ហាមិនហ៊ានប្រឈមមុខ
- -បាក់ស្បាត
- -ចាត់ទុកបញ្ហាថា ជាចៅហ្វាយនាយឬថៅកែ
- -គិតថា មិនអាចដោះស្រាយបញ្ហាបាន
នៅមានចំនុចច្រើនទៀត ទុកជូនមិត្តអ្នកអានជួយបន្ថែមចុះ។ តើមិត្តអានចង់បានមួយណា? តើអ្នកជាមនុស្សមួយណា?
មតិ
0 Comments