ដើម្បីក្លាយជាអ្នកមាន៖ មេរៀនជោគជ័យទាំង១១ ពីមហាសេដ្ឋី Mark Cuban

អាម៉ាប៉ាប៉ាប៊ីស

Mark Cuban ជាមហាសេដ្ឋីអាមេរិចមួយរូប ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល២.៦ពាន់លានដុល្លារ។ Cubanចាប់ផ្តើមជីវិតការងាររបស់គាត់ជាអ្នកលក់សហ្វវែ(software)ឲ្យក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។ ក្រោយមកគាត់ឈប់ធ្វើការឲ្យគេ ហើយបង្កើតរបររកស៊ីខ្លួនឯង រហូតក្លាយជាមហាសេដ្ឋី។ សព្វថ្ងៃគាត់ជាម្ចាស់ក្លឹបបាល់បោះអាជីពមួយរបស់អាមេរិចឈ្មោះDallas Mavericksម្ចាស់បណ្តាញ រោងភាពយន្តLandmark Theatresនិង ជានាយកទូរទស្សន៍ខ្សែកាបHDNet។ 

ខាងក្រោមនេះគឺគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ដែលដកស្រង់ចេញពីអត្ថបទក្នុងវេបសាយផ្ទាល់ខ្លួនរបស់គាត់។

១. ហ៊ានប្រាថ្នា ជឿជាក់ និង ស្រមើស្រមៃ

Mark បាននិយាយថា៖”ខ្ញុំធ្លាប់បើកបរកាត់តាមផ្ទះធំៗជាច្រើន ហើយចង់ដឹងណាស់ ថាតើនរណា

ទៅដែលកំពុងរស់ក្នុងផ្ទះទាំងនោះ។ គេរកស៊ី ឬ ធ្វើការអ្វី? តើគេបានលុយពីណាមក? ហើយខ្ញុំតែង

តែប្រាប់ខ្លួនឯងដែរថា ថ្ងៃណាមួយ ខ្ញុំនឹងរស់នៅផ្ទះដូចនោះដែរ។ ឲ្យតែដល់ថ្ងៃចុងសប្តាហ៍ ខ្ញុំតែង

តែបើកបរកាត់តាមផ្ទះទាំងនោះ ហើយស្រមៃរឿងដដែលៗនេះ”។

២. ខិតខំធ្វើការ

Mark បាននិយាយថា៖”ខ្ញុំធ្លាប់បារម្ភយ៉ាងខ្លំាងចំពោះការងារដំបូងរបស់ខ្ញុំ។ ហេតុអ្វី? ពីព្រោះថាខ្ញុំមិន

ដែលធ្វើការជាមួយកុំព្យូទ័រ IBM សោះ។ ហើយការងារនោះតម្រូវឲ្យខ្ញុំលក់សហ្វវែសម្រាប់កុំព្យូទ័រ IBM។ ដូច្នេះខ្ញុំធ្វើដូចម្តេច? ខ្ញុំធ្វើអ្វី ដែលយើងគ្រប់គ្នាតែងតែធ្វើដែរ គឺខ្ញុំបញ្ចុះបញ្ចូលខ្លួនឯង។ ខ្ញុំប្រាប់ខ្លួនឯងថា អ្នកដែលចូលមកទិញទាំងប៉ុន្មានដឹងរឿងសហ្វវែតិច ដូចតែខ្ញុំដែរ។ ដូច្នេះបើខ្ញុំចាប់ផ្តើមអានសៀវភៅ

ណែនាំទាក់ទងនឹងសហ្វវែឲ្យបានច្រើន ខ្ញុំគង់តែដឹងរឿងនេះច្រើនជាងគេមិនខាន។ តាមពិត ការអាន

សៀវភៅណែនាំ ពិតជាធ្វើឲ្យជក់ចិត្តមែន។ កម្មវិធី Peachtree, PFS, DBase, Lotus, Accpac សុទ្ធតែគួរឲ្យទាក់ចិត្តទាំងអស់។ ខ្ញុំអានរៀងរាល់យប់ ទោះបីជាពេលខ្លះខ្ញុំត្រលប់មកផ្ទះយប់ជ្រៅយ៉ាង

ណាក្តី”។

៣. បង្កើតការទុកចិត្ត និង ទំនាក់ទំនងល្អជាមួយមនុស្ស

Mark បាននិយាយថា៖”បន្ទាប់ពីធ្វើការបានតែ៦ខែ ខ្ញុំក៏ចាប់ផ្តើមមានអតិថិជនច្រើនគួរសម។ ដោយសារខ្ញុំបានចំណាយពេលរៀនដោយខ្លួនឯងខ្លះ ពីរបៀបបញ្ចូល រៀបចំ និងតម្លើងកម្មវិធី

កុំព្យូទ័ររបស់ហាង ខ្ញុំក៏ចាប់មានអតិថិជនពឹងឲ្យខ្ញុំជួយបញ្ចូលកម្មវិធីឲ្យគេ ដល់ការិយាល័យរបស់

គេដែរ។ មានន័យថាខ្ញុំអាចរកចំណូលបានខ្លះពីការងារនេះ។ ប៉ុន្តែខ្ញុំត្រូវចែកភាគរយជាមួយហាង

របស់ខ្ញុំ។យ៉ាងណាក៏ដោយ ខ្ញុំអាចរកចំណូលបានពីការងារនេះពីរបីរយដុល្លាថែមទៀតដែរក្នុងមួយខែ ដែលអាចធ្វើឲ្យខ្ញុំរើចេញពីផ្ទះជួលតូចមួយដែលនៅគ្នា៦នាក់ មកនៅផ្ទះមួយទៀតដែលធំជាងនេះ ហើយនៅក្បែរការិយាល័យ។ ផ្ទះនេះ ខ្ញុំមានបន្ទប់គេងផ្ទាល់ខ្លួន។”

៤. មានសុទិដិ្ឋនិយម និង ស្តាប់សភាវគតិរបស់យើង (ទោះបីជារឿងស្មុគ្រស្មាញយ៉ាងណាក្តី)

Mark បាននិយាយថា៖” ថ្ងៃមួយ បន្ទាប់ពីធ្វើការបាន៩ខែ ជាអ្នកលក់ និង ប្រឹក្សាយោបល់ មានអតិថិជន

ម្នាក់បានហៅខ្ញុំឲ្យទៅជួបនៅការិយាល័យរបស់គាត់ដើម្បីសម្រេចចិត្តចុះកុងត្រាលើតម្លៃលក់សហ្វវែរបស់

ហាងខ្ញុំ។ ចៅហ្វាយខ្ញុំមិនឲ្យខ្ញុំទៅជួបអតិថិជននោះទេ ព្រោះគាត់គិតថាតួនាទីខ្ញុំគឺធ្វើការនៅហាងប៉ុណ្ណោះ មិនមែនទៅជួបអតិថិជនដល់កន្លែងគេទេ។ ប៉ុន្តែខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើត្រឹមត្រូវ និងមានប្រយោជន៍ដល់ហាង។ ខ្ញុំក៏ធ្វើតាមសភាវគតិរបស់ខ្ញុំ គឺទៅចុះកុងត្រាជាមួយអតិថិជននោះ។ ស្អែកឡើង ចៅហ្វាយខ្ញុំក៏បណ្តេញ

ខ្ញុំចេញពីការងារទៅ”។

៥. ធ្វើឲ្យខ្លួនមានអារម្មណ៍ល្អគឺសំខាន់ណាស់។ សប្បាយចិត្តជាមួយនឹងបច្ចុប្បន្នភាព

Mark បាននិយាយថា៖”បន្ទាប់ពីខ្ញុំត្រូវគេបណ្តេញចេញពីការងារ រឿងដំបូងគេដែលខ្ញុំធ្វើ គឺជប់លៀង

ជាមួយមិត្តភ័ក្តិ។ ជប់លៀងហើយជប់លៀងទៀត។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន”។

៦. ត្រូវប្តេជ្ញាចិត្ត និងមិនត្រូវភ័យខ្លាចអ្វីទាំងអស់។ ត្រូវជឿជាក់ថា គង់តែមានផ្លូវចេញជានិច្ច

Mark បាននិយាយថា៖”ក្រោយមក ខ្ញុំក៏បានរកនឹកបង្កើតក្រុមហ៊ុនលក់សហ្វវែតូចមួយ រួចហើយ

ខ្ញុំបានទាក់ទងទៅអតិថិជនចាស់របស់ខ្ញុំ ដើម្បីរកស៊ីជាមួយគ្នា។ អតិថិជនពីរនាក់បានយល់ស្របតាម

គំនិតនេះ ហើយការងារក្រុមហ៊ុនផ្ទាល់ខ្លួនខ្ញុំក៏ចាប់ផ្តើមឡើង។ ខ្ញុំខិតខំធ្វើការដោយអស់ពីចិត្ត ហើយ

បង្កើតទំនុកចិត្ត។ ខ្ញុំធ្វើការមិនមែនដើម្បីលុយទេ ប៉ុន្តែដោយសប្បាយចិត្តនឹងធ្វើការងារនេះ។ នៅឆ្នាំដំបូង ខ្ញុំរកចំណូលប្រចាំឆ្នាំបានតែ១៥០០០ដុល្លាប៉ុណ្ណោះ”។

៧. កុំធ្វើដើម្បីតែលុយ។ សប្បាយជាមួយនឹងការងារ

Mark បាននិយាយថា៖”ឆ្នាំដំបូងនៃជំនួញគឺពិតជាអស្ចារ្យណាស់។ ខ្ញុំចាំបានថាខ្ញុំអង្គុយនៅក្នុង ការិយាល័យដ៏ចង្អៀតនោះ រហូតដល់ម៉ោង១០យប់ ហើយនៅតែមានអារម្មណ៍ចង់ធ្វើការបន្តទៀត។ ជូនកាលខ្ញុំជក់ចិត្តនឹងស្វែងយល់ពីសហ្វវែថ្មីពេក ខ្ញុំភ្លេចបាយទឹក ហើយមើលទៅម៉ោង១ឬ២យប់ ថាជាម៉ោង៦ឬ៧ល្ងាច។”

៨. ត្រូវមានចំណង់ទឹកចិត្តក្លៀវក្លា និង ត្រូវមានផែនការជានិច្ចសម្រាប់ថ្ងៃមុខ

Mark បាននិយាយថា៖” ខ្ញុំតែងតែទៅហាត់ប្រាណនៅជីម ដោយរត់ពី ៨ ទៅ ១០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ រត់បណ្តើរ ខ្ញុំគិតអំពីអ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះបណ្តើរ ហើយគិតអំពីអ្វីដែលនឹងត្រូវធ្វើបន្តនៅថ្ងៃស្អែក”។

៩. រៀនសូត្រជាប្រចំា និង ផ្លាស់ប្តូរជាប្រចាំ

Mark បាននិយាយថា៖” ខ្ញុំចូលចិត្តការអាន និង រៀនសូត្រស្វែងយល់អំពីរឿងថ្មីៗ។ ខ្ញុំតែងតែកែប្រែសកម្មភាពរបស់ខ្ញុំ ផ្អែកទៅលើអ្វីដែលខ្ញុំបានស្វែងយល់ ឬដឹង។ ខ្ញុំអានសៀវភៅអំពីមនុស្សជោគជ័យ។ តាមពិតទៅ ខ្ញុំអានសៀវភៅឬ ទស្សនាវត្តីណាក៏ដោយឲ្យតែខ្ញុំជួប និងមានពេល។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា សៀវភៅមួយ មានគំនិតល្អតែមួយគត់ ក៏វាគ្រប់គ្រាន់ទៅហើយសម្រាប់តម្លៃសៀវភៅនោះ ពីព្រោះគំនិតនេះជួនកាលអាចជួយឲ្យខ្ញុំសម្រេចការងារធំបាន”។

១០. ស្មោះត្រង់ជាមួយខ្លួនឯង

Mark បាននិយាយថា៖”ត្រូវសួរខ្លួនឯងជាប់ជាប្រចំាថា តើអ្នកផ្សេងអាចយកឈ្នះលើផលិតផល ឬ សេវាកម្មរបស់យើងតាមរបៀបណា? តើគេអាចធ្វើឲ្យជំនួញយើងរលំតាមវិធីណា? ដោយសារតម្លៃ ឬ សេវាកម្ម? គ្មានផលិតផលណាដែលល្អឥតខ្ចោះទេ ហើយប្រសិនបើមានគូប្រជែងក្នុងទីផ្សារ គេនឹងស្វែងរកវិធីផ្តួលរំលំយើង។ ដូច្នេះយើងត្រូវតែស្មោះត្រង់ជាមួយខ្លួនឯងជានិច្ច ហើយត្រូវចេះប្រមើលមើលថាតើបញ្ហា នឹងចេញមកពីខាងណា”។

១១. ធ្វើឲ្យដូចជាយើងកំពុងប្រកួតប្រជែងជាមួយគូប្រកួតដែលខ្លាំងបំផុតដែរ

Mark បាននិយាយថា៖”ក្នុងជំនួញ ត្រូវធ្វើឲ្យដូចខ្លួនយើងកំពុងប្រកួតជាមួយក្រុមហ៊ុន Microsoftដែរ។ គេប្រហែលជាមិនមែនជាគូប្រជែងផ្ទាល់របស់យើងទេ។ គេប្រហែលជាអ្នកផលិតប៉ុណ្ណោះ។ ឬគេប្រហែល

ជាគូប្រជែងផ្ទាល់របស់យើង។ ទោះគេជាអ្វីក៏ដោយ ប្រសិនបើយើងស្ថិតនៅក្នុងជំនួញបច្ចេកវិទ្យា យើងត្រូវតែប្រមើលមើលថា ពេលណាមួយយើងនឹងត្រូវប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្សMicrosoftនេះមិនខាន។ រាល់សប្តាហ៍ ខ្ញុំតែងតែសួរខ្លួនឯងថា បើគេក្លាយជាគូប្រកួតប្រជែងរបស់ខ្ញុំ តើខ្ញុំនឹងត្រូវឆ្លើយតបដោយរបៀបណា។ ប្រសិនបើយើងរៀបចំខ្លួនរួចរាល់ជានិច្ច ដើម្បីប្រកួតជាមួយនឹងគូប្រកូតដែលខ្លាំងបំផុត យើងអាចប្រកួតជាមួយគូប្រកួតណាក៏បាន”។ 

@Amapapa.biz

មតិ

Post a Comment

0 Comments