ប្រវត្តិ ប្លាតុង (PLATON) ដែលជាសិស្ស សូក្រាត

អាម៉ាប៉ាប៉ាប៊ីស

       សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​និងជាអ្នកបង្កើត សាលាទស្សនវិជ្ជា ជាន់ ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ

  ផ្លាតូ​ក៏ជាអ្នកនយោបាយម្នាក់ដែរ​ក្នុងចំណោមអ្នកយោបាយទាំងឡាយ​​ ។ ​ចំណង់ចំណូលចិត្ត របស់គាត់​គឺផ្តោទៅលើរដ្ឋ​យោបាយ ​និងច្បាប់ ​ធាតុទាំងនេះ ជាកត្តាជុំរុញ ឲ្យគាត់ ចាប់អារម្មណ៍ ទៅលើប្រជាជន ចង់ឲ្យប្រជាជន មានភាពប្រសើរសំបូរ​សប្បាយ​និងសុភមង្គល​ព្រមទាំង ធ្វើឲ្យ សង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​។ ល ​។ ផ្លាតូ ​ព្យាយាម ដោះ ស្រាយរាល់បញ្ហាទាំងឡាយដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាព រស់នៅផងដែរ​ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​

   អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាង ឲ្យរដ្ឋ គំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយ ផ្ទាល់ របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ ​​ផ្លាតូមានជំនឿថា «គ្រប់បុគ្គល ទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេហេតុដូច្នេះហើយបានជាពួកគេយកចិត្តទុកដាក់គោរពតាម​បុគ្គល តែមួយអ្នកក្តី ​ឬរដ្ឋ​ »។វណ្ណៈខ្ពស់បំផុតដែលកំពុងកាន់ អំណាចពុំត្រូវអនុញ្ញាត ឲ្យមាននូវករណី លើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​

    ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​​តែពលរដ្ឋដែរ ។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​ រស់លើគំនរទុក្ខ​និងស្ទឹងទឹកភ្នែក​បានន័យថា ​ពលរដ្ឋទាំងអស់ ក្នុងប្រទេស ត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញ នូវគំនិតផ្តាច់ការទាំងឡាយ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមាន ការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕

ទស្សនវិជ្ជារបស់ផ្លាតូ

      តាមទស្សនៈរបស់ផ្លាតូថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែង បង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាព សច្ចៈ ទេ​»​។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល ​»​។ បានន័យថា​គឺមានតែពិភពទស្សនៈទេ​ ​ដែ ល មានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិន មានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួន របស់វា​គ្រប់ពេលវេលា នោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅ ក្នុងស្នាដៃ របស់ គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬ ជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន ​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបា យ ល្អប្រសើរ​ ។

​    នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅ កាន់ សតវត្សដែក ​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​ ? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃ រដ្ឋ សញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺ ស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ។

​    ដូច្នេះភាពយុត្តិធម៌របស់រដ្ឋ គឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាព ស្របទៅតាម សមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែក យ៉ាងច្បាស់ នូវឋានា នុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ (​វណ្ណៈជាន់ខ្បស់​) ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ (​វណ្ណៈ​កណ្ណាល​ ​អ្នកសិប្បករ​ និងកសិករ ​(​វណ្ណៈក្រោម​។​ មិនតែ ប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។​ ផ្លាតូបាន ធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការ ទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​

     សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការ ដើម្បី ប្រយោ ជន៍ របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈ តែមួយ។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (​ក្សត្រ​)កងទ័ព ​(​អាមាត្យ​ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​គឺ មេដឹកនាំ (​ក្សត្រ​)​និងកងទ័ព (​អាមាត្យ​)​។

​     រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិត ផលសម្ភារៈនោះពួក គេមិនអាច ជៀសផុត ពីការអាស្រ័យនូវ​រដ្ឋនោះទេទីបំផុតពួកវណ្ណៈទាំងពីរ នេះប្រឹងប្រែងសន្សំទ្រព្យ សម្បត្តិ ដែលជាហេតុនាំឲ្យ​កើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​។​ដើម្បីរក្សាស្ថានភាពនេះ​ផ្លាតូ ទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​និងអ្នកការពារ ​។​ នៅ ក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​និងអត្តពលកម្មចូលរួមផងដែរ​។​តូរ្យតន្រ្តីពង្រឹ ងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យ រឹងមាំរៀបចំ ពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​។

​     តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ​។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគ អំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ ប្រព័ន្ធចំណេះដឹង​​​។ ​នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិន ទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅ នៃ ជីវិតច្បាស់លាស់​ ។​ ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមាន ការ សម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​ ។

  ​  គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាម ទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថាជារដ្ឋគំរូ​គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមា ដល់កង្វះ ខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេ បាន គិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះរដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹង ការបែង ចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​បួនយ៉ាងគឺ

  • ចំណេះដឹងជ្រៅជ្រះ​
  • សេចក្តីក្លាហាន​
  • វិចារណញ្ញាណ​
  • យុត្តិធម៌ ​។

     ចំណេះដឹងជ្រៅជ្រះ​ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណ សម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។

   ទន្ទឹមនឹងនេះ​គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ​ គេសង្កេត ឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែល ស្ថិត នៅក្នុងកំណាព្យរបស់កវី​Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។

​     នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការ ដឹកនាំរបប រាជានិយម​ ។ ជំនាន់ក្រោយមក​បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើត ឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវ នឹង ស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធ នយោបាយ សង្គមបួន ទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌ នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​

ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ

ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖

របបរាជាធិបតេយ្យ​ (Monarchy)

-របបអភិជនាធិបតេយ្យ ​(Aristocracy)

-របបសក្តិភូមិ​ (Timocracy)

-របបគណាធិបតេយ្យ ​( Oligrachy )

-របបប្រជាធិបតេយ្យ ​( Democracy )

-របបទុជនាធិបតេយ្យ ​( Tyranny )

    ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាព ខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​និងអពមង្គល​។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង ដែលមានមេដឹកនាំទាំងអស់ព្រួយបារម្ភអំពីភាពរុងរឿង​​​​​របស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​និង ជា គំរូ​ ៕

      ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ ​( Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយ ឲ្យខ្លីទៅទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤​ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំ មានការ ស្រលាញ់ អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ ​(Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មាន ទំនុក ទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ ឲ្យ ដោយ សុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​និងវ័យឆ្លាត។ ​នៅ លើ គោលការណ៍​និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពី កំណើត ម្ល៉េះ​ ។​

    ផ្លាតូ​បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែល បានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះ គ្នាទៅ វិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​និងវិចារណ ញ្ញាណ​»​ ។

  ប៉ុន្តែទស្សនៈរបស់​ផ្លាតូ ​(Plato) ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នក ណាមួយ ដែលស្ម័គ្រចិត្ត​មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំ ល្អសុទ្ធសាធ នោះ ​មិនមែនធ្វើសកម្មភាព ​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នក ដែល នៅក្រោមបង្គាប់របស់ខ្លួន​ ។​

   ផ្លាតូ ​(Plato) ​បានបង្ហាញថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និង សម្រាប់ អ្នកនៅក្រោមបញ្ជាផង ​។ ​ហេតុដូច្នេះ​ អ្នកដែលដឹកនាំល្អបំផុត​ មានលក្ខណៈវិសេស វិសាល​ឆ្លាតវៃជាងគេ​មានសមត្ថភាពខ្ពស់ជាងគេ​មានវង្សត្រកូលប្រកបទៅដោយគុណធម៌​ ហើយ លើសពីនេះទៅទៀត​ គឺត្រូវគិតគូរដល់អ្នកដទៃ​និងរដ្ឋ​ ។ ​មានន័យថា​ការងាររួម​ គឺជាការងារ របស់ ខ្លួនផ្ទាល់​ជ័យជំនះទៅលើការងាររួម​ក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ​។ ​ត្រូវតែជ្រើសរើសមេដឹកនាំ​ដែលមានគុណសម្បត្តិដូច្នេះ​ ។​ ព្រោះទិសដៅនៅក្នុងជីវិត​គឺដើម្បីវឌ្ឍនភាពរដ្ឋ​ ។

    គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំ​តាមទស្សនៈរបស់​ផ្លាតូ (Plato) គឺសីលធម៌​ ភាពនឹងហ្ន៎​ និងមិនឆេវឆាវ​ ។ ​ផ្លាតូ (Plato)បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ​ ដើម្បីអាចបង្កឱកាស​ឲ្យ អ្នកធ្វើការជុំវិញ​បណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត​ ធ្វើការដោយសុទ្ធចិត្ត ​ហើយសុទ្ធតែជាមនុស្ស​ មានគុណសម្បត្តិល្អប្រពៃ​ហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋផងដែរ ​។

   ​ទាំងអស់នេះ ​ត្រូវដឹកនាំដោយវិចារណញ្ញាណ​ ។​ភាពឆ្លាតវៃ​ គឺជាផ្លូវចង្អុលបង្ហាញគំនិត ដ៏ល្អ ប្រសើរ​ ។ ​អពមង្គល​ នឹងកើតឡើងមិនចេះចប់​ ទាំងចំពោះរដ្ឋ​ទាំងចំពោះពលរដ្ឋ​ ក្នុងខណៈណា​ ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ​ ពីព្រោះទស្សនៈវិទូនេះហើយ ​គឺជាផលវិជ្ជមាននៃសច្ចធម៌​និងអត្ថិភាព​ហើយក្រៅអំពីទស្សនៈវិទូនេះ​ គឺមិនដែលនាំមកនូវ សមិទ្ធិផលអ្វីដ៏គាប់ប្រសើរ ធំធេង ទេសម្រាប់បច្ចេកបុគ្គល (ខ្លួនឯង)​ក៏ដូចជាសម្រាប់រដ្ឋ​ ឬពលរដ្ឋ​ ។ ​លក្ខណៈធម្មជាតិ​របស់ ទស្សនៈ វិទូ​ គឺជាលទ្ធភាពល្អ​លើកកម្ពស់គំរូទស្សនៈ ​និងភាពក្លាហាន ​។

​    លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង​ ។ ​មានតែនៅ ក្នុងរដ្ឋ​ប្រកបដោយយុត្តិធម៌ទេ ​ដែលជាកន្លែងអភិជន​នឹងដឹកនាំពោរពេញទៅដោយ​ភាពសម្បូរ សប្បាយ ​ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ ​គឺសម្បូរសប្បាយដោយសុភមង្គល​ប្រកបដោយ សីលធម៌​ និងវិចារណញ្ញាណ នៅក្នុងជីវិត ​។ ​ច្បាប់ បង្ខំឲ្យកំណត់ទិស​ មិនមែនដើម្បីភាព សម្បូរ សប្បាយតែម្នាក់ឯងទេ ​គឺដើម្បីរដ្ឋទាំងមូល​ ។​ នៅក្នុងរដ្ឋបច្ចុប្បន្ន ​ត្រូវតែមាននូវភាពយុត្តិធម៌ ​ព្រោះអំណាចរបស់រាជា (អ្នកដឹកនាំ)​ តាមទស្សនៈរបស់​ផ្លាតូ (Plato) ​គឺឆ្លើយតបទៅ នឹងគុណធម៌ ពេញលេញ ​។ ​

   បើសិនជាមេដឹកនាំមួយចំនួននោះ​ គឺជាអភិជនពិត​ ប៉ុន្តែការដឹកនាំរបស់ពួកនោះ​ពុំសូវ គ្រប់ លក្ខណៈគុណធម៌ ដែលចង់បានទេ ​នោះឯង គឺជាមូលហេតុ​ឲ្យកើតការស្រលាញ់ អំណាចហួស ​ដូច្នេះ ការដឹកនាំបែបនោះ​ គឺជាបែបសក្តិភូមិ (Timocracy) ​៕

លក្ខណៈរបបសក្តិភូមិ (Timocracy)​​​​​​​​

    សម្រាប់របបសក្តិភូមិ (Timocracy) ​គឺមានលក្ខណៈ​ ជាគូប្រកួតប្រជែង​ និងការប្រឹងប្រែងដើម្បី​អំណាច ​នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ​ ​គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ ​គឺគេមិន ឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ ​និងភក្តីទេ​ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមាន​លក្ខណៈ ធម្មជាតិកាចសាហាវ​ មានកំណើតមក សម្រាប់ធ្វើសឹកសង្រ្គាម​ មានការអប់រំឲ្យធ្វើអំពើ​ហឹង្សា ​ហើយ មិនមែនឈរលើគោលការណ៍​ ជឿជាក់លើខ្លួនឯងនោះទេ​ ។ មនុស្សនៅក្នុង​សក្តិភូមិ​មាន លក្ខណៈកាចសាហាវ​ និងមានការចេះដឹងទាប​ ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយ​ឥតលក្ខ័ន្ត​ ។

     ​ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) ​មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈអភិជន ​។ តើ ទ្រង់ទ្រាយដឹកនាំទាំងពីរនេះ​ មានលក្ខណៈខុសគ្នាយ៉ាងណា ?ដូចម្តេច ដែលហៅ ថាសក្តិភូមិ (Timocracy) ?​ ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយ​ត្រូវយល់ថា ​ហេតុដូចម្តេចត្រូវ បាត់ បង់ រចនាសម្ព័ន្ធរដ្ឋ​គំរូ ?​ មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូ​ផ្លាតូ (Plato) គិតថា​ មក ពីមិន អាចថែរក្សា​ និងបន្តនូ​វគុណសម្បត្តិនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ ​ហេតុដូច្នេះ ហើយ​បានជាកើតឡើងលើលោកនេះ​ នូវសីលធម៌មួយដែលមានគុណធម៌តិចជាង​ហើយ មនុស្ស ដែលមានសីលធម៌ច្រើន ក៏កាន់តែតិច​មនុស្សដែលមានសីលធម៌តិចជាងមុន​កាន់តែកើន ឡើង​ ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ​។

    ​ក្នុងលក្ខណៈនេះហើយ​ ដែលធ្វើឲ្យ ខូច បង់ នូវរចនាសម្ព័ន្ធរបបអភិជន ​។ តែទោះជាយ៉ាង ណាក៏ដោយ ​ក៏ផ្លាតូ (Plato) ពុំបានអះអាងថា​ ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ​ ។​

  សម្រាប់ផ្លាតូ (Plato)ការប្រឹងបែ្រងដើម្បី ទ្រព្យ សម្បត្តិ​ គឺជាការសន្សំសម្ភារៈដែល នៅ ក្នុង ទស្សនៈវិជ្ជារបស់លោកបានកំណត់ថា ជាកាយវិការ មួយនាំឲ្យទស្សនៈសច្ចធម៌​ ប្រែក្លាយ ជា ស្រអាប់ ស្រពិចស្រពិល ​។ ​ក្រៅពីនេះ​ ​គឺភាពមាន​ និងក្ររបស់ប្រជាពលរដ្ឋ​នាំឲ្យមាន ការខូចខាត នូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម​ ។​

   នៅលើគោលការណ៍នេះ ​បើនិយាយពីរដ្ឋគំរូ​ផ្លាតូ (Plato) បានគិតថា​ «​ទ្រព្យសម្បត្តិ​ប្រពន្ធ​និងកូនរបស់ពីរក្រុមដ៏សំខាន់​ គឺអ្នកដឹកនាំ​ និងអ្នកការពារ ​ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម​»​។​នៅ ក្នុង ខណៈណា​ដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ​ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ​ វា នឹង បាត់បង់នូវស្ថានភាពពិតរបស់ខ្លួន​ហើយទន្ទឹមនឹងនេះ​រចនាសម្ព័ន្ធរដ្ឋគំរូ​ក៏បាត់បង់ដែរ​ ។ ​ការ ប្រឹង ប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈឬ​រូបធាតុនេះ ​ដែលធ្វើឲ្យមនុស្ស​កាន់តែ ការងឿងឆ្ងល់ថា ​ហេតុអ្វីបានជា​ស្ថានភាពពិតរបស់រូបធាតុ​ មិនស៊ីគ្នា​និងពិភពគំនិត​ ។

​  ទន្ទឹមនឹងនេះ ​ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ​ជាជោគជ័យមួយមិនគ្រប់ គ្រាន់ទេ​គេប្រឹងប្រែងថែមទៀត ​ដើម្បីពង្រឹង​ និងពង្រីកតួនាទីរបស់គេ​នៅក្នុងសង្គម ​។ ​ក្នុង ខណៈ នេះ​ គឺមានតែទ្រព្យសម្បត្តិទេ ​ដែលគេត្រូវការ​ ហេតុដូច្នេះហើយ ​នៅក្នុងសង្គម​ នឹងនាំឲ្យ មាន ការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌​ ។​

    ដូច្នេះហើយ ​ផ្លាតូ (Plato) បានបង្ហាញថា​ «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ (Timocracy) ​ធ្វើឲ្យខូចខាត​ប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ​៕

លក្ខណៈរបបគណាធិបតេយ្យ(Oligarchy)

   បន្ទាប់ពីរបបសក្តិភូមិ (Timocracy)​ផ្លាតូ (Plato)បានហៅរបបថ្មីមួយទៀត​ គឺរបបគណា ធិបតេយ្យ  ​ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃ ការដឹកនាំ នៅក្នុងសង្គម។ ​នៅក្នុងរបបគណាធិបតេយ្យ (Oligarchy)ចូលរួមក្នុងការដឹកនាំប្រទេស​មានតែពួ កអ្នកមាន​ទ្រព្យសម្បតិ្តខ្ពង់ខ្ពស់​ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ​ ។

  ​បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) ​សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបប គណាធិបតេយ្យ (Oligarchy)ទិសដៅសំខាន់​ គឺទ្រព្យសម្បត្តិ​បើសិនជាប្រៀបធៀប របបគណា ធិបតេយ្យ (Oligarchy)​ ទៅនឹងរបបសក្តិភូមិ (Tomocracy) ​គឺទី ១ អាក្រក់ជាងទី ២ ​ទៅទៀត។​ការ ប្រមូលសន្សំមាស​របស់មនុស្ស​បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy)ជាបឋម​ពួក គេ បានបោះបង់ នូវ​ប្រព័ន្ធដែលគេកំពុងប្រើប្រាស់​ ហើយដើម្បីបំពេញនូវទិសដៅនេះ​ គេត្រូវ បង្កើត ច្បាប់ ដែលគិតគូរ​តិចតួចណាស់ជាមួយនឹងមនុស្ស​ ។

​ នៅពេលណា​ដែលពួកគេ ឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់​តែខ្លាំងឡើងនោះ​ គេនឹងឲ្យ គុណ ធម៌ កាន់តែតិចដែរ ​។ ​ផ្លាតូ(Plato) បានបង្ហាញថា​ ដោយនៅក្នុងរដ្ឋ ​គេឲ្យតំលៃ ទៅលើ ភាពមាន ស្តុកស្តម្ភ​ទ្រព្យសម្បត្តិ​ មានន័យថា​ គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ​។ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង ​​ការលើកកម្ពស់អ្នកមាន​នាំឲ្យមានការ តែង តាំងពួកនេះនៅក្នុងម៉ាស៊ីនដឹកនាំ​នៅពេលនោះ​ អ្នកក្រពុំមានលទ្ធភាព ចូលកាន់តំណែងបាន ឡើយ​ ។

    ដូច្នេះ ផ្លាតូ (Plato) បានបង្ហាញថា​ ការកំណត់​ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់​ និង ឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។​ យ៉ាងណាមិញ​ នៅពេលណា របបគណាធិប តេយ្យ(Oligarchy) កាន់តែរឹងមាំនោះ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ​ ក៏កាន់តែខ្លាំងដែរ​ ។ ​ដូច្នេះ យើងឃើញយ៉ាងច្បាស់ថា​របបនេះ អាចថែរក្សាគង់វង្សបាន​មានតែប្រើមធ្យាបាយហឹង្សាទេ​ ។​

     ផ្លាតូ (Plato) បានបង្ហាញថា​របបគណាធិបតេយ្យ (Oligarchy) ​នឹងត្រូវបែកបាក់ជារដ្ឋពីរ ​គឺ រដ្ឋសម្រាប់អ្នកមាន​ និងរដ្ឋសម្រាប់អ្នកក្រ​ ។​ រដ្ឋទាំងពីរ​ប្រឈមមុខនឹងគ្នាជានិរន្តន៍​ ។ ឧក្រិដ្ឋកម្ម​ នឹងកើតមានឡើងជាញឹកញាប់​នៅក្នុងរបបនេះ ​ដោយសារតែគំនិតឆ្កួតលីលា ​។ ​ភាពកំណាញ់​និងភាពកេងចំណេញ​ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្ស​ហើយប្រសិន បើមនុស្ស ប្រភេទនេះ ​​មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិ (Timocracy) សេចក្តីស្នេហា នឹងយសស័ក្តិ​ នឹង ក្លាយជាសេចក្តីស្នេហាមាសប្រាក់ ​៕

ក្ខ​ណៈរបបប្រជាធិបតេយ្យ(Democracy)

    បន្តទៅនេះ​ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋ​តាមទស្សនៈរបស់ផ្លាតូថា ​របប ប្រជាធិបតេយ្យ (Democracy) ​ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ (Oligarchy) ។​ លទ្ធិ​ប្រជាធិបតេយ្យបានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ​នៅពេលនោះ​ពួក សត្រូវរបស់គ​មួយចំនួន ត្រូវបានសម្លាប់​ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ​ រីឯអ្នក​ដែលនៅសល់​បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ​។

    ​នៅក្នុងរដ្ឋ​ដែលមានសិទ្ធិសេរីភាពពេលលេញ​ឥតលាក់លៀម​និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ​មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ​ បើខ្លួនមិនចង់ធ្ធើ​ (ព្រោះជាសទ្ធិរបស់ខ្លួន) ​។ ​ដូច្នេះ មើលទៅហាក់ដូចជារបបនយោបាយមួយនេះ ​ល្អប្រសើរបំផុតជាងគេ​ ។​ ប៉ុន្តែ នៅក្នុងរបប នេះ​ ពុំមានអ្នកណាមួយមានទួនាទី​ត្រូវតែដឹកនាំនោះទេ​ ។​ នៅក្នុងរបបប្រជាធិបតេយ្យ​ មនុស្ស មានអំណាច​ កេរ្តិ៍ឈ្មោះ​ យសស័ក្តិ​ គឺអាស្រ័យពួកមហាជន​មើលឃើញ​ ជ្រើសរើសយក​ ។​ យ៉ាង ណាមិញ​ នៅក្នុងរបបប្រជាធិបតេយ្យ​ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា​ ដែលចូលរួម ក្នុង សកម្មភាពដឹកនាំរដ្ឋ​ ។​

     ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ (Plato) ​នៅក្នុងរបបប្រជាធិបតេយ្យ​នឹងកើត ឡើងនូវភាព អួតអាង ​ការឲ្យមានសេរីភាពហួសហេតុ​ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តី​និងភាពឥត ខ្មាសទាំងនេះ​ គឺជាវីរភាពរបស់គេ​។​នៅក្នុងរដ្ឋប្រជាធិបតេយ្យ​អ្នកឭសូរតែពាក្យសរសើរ ​ដោយ ឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ​ ។ ​នៅពេលដែលអ្នកមិនស្តាប់បង្គាប់បះបោរឡើង ​ធម្មតា ពេលនោះ​ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួន​បើសិនជាគ្រូវិញ​ គឺតែងតែ ប្រតិកម្ម ចំពោះកូនសិស្សរបស់ខ្លួន​។

​    នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ​ និងកើតឡើងនូវភាពមិនសុខ​ មានអារម្មណ៍ ហាក់ ដូចជាចង្អៀតចង្អល់​រហូត ដូចជាមានអ្វីមករារាំងគេ​ជាប់ជានិច្ច​ ទីបំផុតពួកគេលែងគិតអំពីច្បាប់​សំខាន់ គេចង់បាន​មិនត្រូវឲ្យមានអំណាចណាមួយ​កមគ្របសង្កត់លើគេឡើយ ​។​ ក្នុងលក្ខណៈ នេះហើយ ​ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ​។​ដូច្នេះ ចេញអំពីសេរីភាព​ នឹងកើតឡើង នូវរបប ទាសភាពដ៏ព្រៃផ្សៃ​ និងកាចសាហាវបំផុត​ ៕

លក្ខណៈរបបទុជនាធិបតេយ្យ(Tyranny)

   ទុជនាធិបតេយ្យ(Tyranny)គឺជារបបផ្តាច់ការ​ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ​ ហើយក៏ជា របបកាចសាហាវ ​។ ​ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាម​នៅពេលនោះ មេដឹកនាំ​ នឹងក្លាយជាមេដឹកនាំផ្តាច់ការ ​ហើយមេដឹកនាំចាប់អារម្មណ៍ ទៅនឹងសេចក្តីសម្រេច ចិត្តរបស់ តុលាការ​ ដែមានលក្ខណៈអយុត្តិធម៌​កាត់ផ្តាច់ពីមនុស្ស​ដោយប្រើមធ្យោបាយ​ដាក់ទណ្ឌកម្ម យ៉ាង កាចសហាវ​ នៅពេលនេះ ​គេបានឈរនៅលើផ្លូវនៃមេដឹកនាំរដ្ឋ​ដែលមិនមែនជាតំណាង របស់ ប្រជាជនទេ ​គឺជាមេដឹកនាំផ្តាច់ការ​ ។​

   កម្មវិធីមួយ​របស់មេដឹកនាំផ្តាច់ការ ​គឺការទាក់អារម្មណ៍របស់ប្រជាជន ​ដើម្បីធ្វើសង្រ្គាម​ដើម្បី ឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា​ ជាមួយមេដឹកនាំជានិច្ច​ ។ ​ដើម្បីការពារអំណាច​មេដឹកនាំ ផ្តាច់ ការ ​ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន​មានទឹកចិត្ត ទូលំទូលាយ​ប្រកបដោយ វិចារណញ្ញាណ​ និងប្រាជ្ញាឈ្លាសវៃ​ ។ ​ភាពរឹងមាំរបស់អំណាចផ្តាច់ការ ​គឺធ្វើយ៉ាងណា​ដើម្បី បោសសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល​ ។ ​មធ្យោបាយរបស់មេដឹកនាំផ្តាច់ការ​ នៅពេល ដែល គេធ្វើអំពើកាចសាហាវទៅលើប្រជាជន​ កាន់តែខ្លាំង​នោះ គេកាន់តែត្រូវការអ្នក ការពារខ្លួន របស់ គេកាន់តែច្រើនថែមទៀត ​។

   ​ដូច្នេះប្រជាជនដែលមានសេរីភាព​ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពនូវអំណាចផ្តាច់ការ​សេរី របស់ ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ ​សេរីភាពត្រូវបានប្រែក្លាយទៅជាទាសភាពយ៉ាងធ្ងន់ធ្ងរ ​និ ង ជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ​ ។​ បើនិយាយពីគុណសម្បត្តិ​របស់មេដឹកនាំផ្តាច់ ការ ខ្សោយ បំផុត​ ផ្លាតូ (Plato) បានបង្ហាញថា​ ទោះបីគេមានទំនាក់ទំនង ជាមួយអ្នកណាក៏ដោយ ​ក៏ គេតែងតែចង់ទាមទារឲ្យអ្នកនោះ​ ក្លាយជាទាសកររបស់គេ​ ។ ​មេដឹកនាំផ្តាច់ការ​ប្រៀប ដូចជា អំណាច គ្មានច្បាប់ របស់មនុស្សម្នាក់​ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម​ហើយផលប្រយោ ជន៍ របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់​ ។​ ផ្លាតូ (Plato) បានបង្ហាញទៀតថា ​«របបផ្តាច់ការ ​គឺជារបបកាចសាហាវជាទីបំផុតពីព្រោះ៖

ទី១ ​ប្រជាពលរដ្ឋ នៅក្នុងរបបនេះ​ មិនមែនចាប់ផ្តើមគោរពឱនលំទោន ​ចំពោះមនោគមន៍វិជ្ជា​នោះទេ​ ចំពោះមនុស្សម្នាក់​។

ទី២​ ចំណុចសំខាន់សម្រាប់រដ្ឋ​ ត្រូវអាស្រ័យនឹងមនោគមន៍វិជ្ជា របស់ខ្លួន​ ។ ​ផលប្រយោជន៍រដ្ឋ​ត្រូវ តែមានតំលៃខ្ពស់ជាង ផលប្រយោជន៍របស់បុគ្គល ​ឬផលប្រយោជន៍ពលរដ្ឋក្នុងសង្គម ​។ ​មេអំ ណាចផ្តាច់ការ​ និងផលប្រយោជន៍ឯកជន របស់ខ្លួន​តែងតែត្រូវបានកំណត់ថា​ជាផលប្រយោជ ន៍របស់ប្រជាជនទូទៅ​​ ហើយគោលបំណងរបស់រដ្ឋ​ បានត្រូវគេយកមកប្រើជា​គោលបំណងរបស់ ប្រជាជន»​ ។​​​​​​

@Amapapa.biz

មតិ

Post a Comment

0 Comments