ជីវប្រវត្តិ និងដំណើរជីវិត ទស្សនវិទូ សូក្រាត (SOCRATE)

អាម៉ាប៉ាប៉ាប៊ីស

សូក្រាត (SOCRATE) កើតនៅក្នុងឆ្នាំទី ៤ នៃអូឡាំព្យ៉ាដ ទី ៧៧  ។ ​ ស្លាប់នៅឆ្នាំទី​១ នៃអូឡាំព្យ៉ាដទី ៩៥ មានជន្មាយុ ៧០ ឆ្នាំ ។

ទស្សនវិជ្ជារបស់សូក្រាត

     -ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​។

     -ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។

     -ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។

     -ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។

     -ត្រូវនិយមប្រើពាក្យថា​«ខ្ញុំមិនចេះអ្វីសោះ»​‌។

     -ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ជាវិធីបង្កើតគំនិត​‌។

     -លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។

វិធីសាស្រ្តបង្រៀនរបស់សូក្រាត

       សូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើត គំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់ សូក្រា ត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​ ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សន វិជ្ជាគឺ ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕

     សូក្រាតពោលថា‌​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​។ ​មនុស្សម្នាក់ៗ‌សុទ្ធតែមានបំណ ងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែ ចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះ ស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​ ។ ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួក សូហ្វីសជាពួកពូកែអួត ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ដូចជា អ្នកចេះដឹងច្រើន​។

  សូក្រាតជាមនុស្សថ្មី ចំឡែកដែលបានក្លាយជា ទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អ ជាងគេបំផុត»​ ៕

  សូក្រាត គឺជាទស្សនវិទូម្នាក់ដែលប្រកបដោយបញ្ញាវាងវៃ និងឈ្លាវឆ្លាត ព្រមទាំងមានជីវិតពោរ ពេញ ទៅដោយសីលធម៌ជាងគេបំផុត នៅក្នុងសម័យនៃពហុទេវា (ពហុទេវា គឺព្រះអាទិទេព ច្រើន គឺសម័យព្រហ្មញ្ញសាសនានៃជនជាតិក្រិក Paganisme: បារកាន, ប្រកាន់, ព្រះកាន់, ព្រះខ័ន ) ។ គាត់ជាពលរដ្ឋនៃទីក្រុងអាតែ្ហន រស់នៅក្នុងសង្កាត់អាឡូប៉ែល ។ គាត់មានកំណើត ក្នុងឆ្នាំទី​៤ នៃអូឡាំព្យ៉ាដទី ៧៧ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម មា្តយ ឈ្មោះ ហ្វារ៉ាណែត មានមុខរបរជាឆ្មប ។ 

លក្ខណៈទូទៅរបស់សូក្រាត

  លោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន​គ.សបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និង​ល្បី ល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។​គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រង ប្រទេសខ្លួននាពេលនោះ ​​តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថា​​គាត់មិន បាន គោរពដល់ព្រះរបស់ទីក្រុង នាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសល ផ្សេងៗទៀតហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាល យល់ថា​​ផ្នែកនយោបាយ​ពុំមានទោសកំហុសអ្វីទេ ​ចំណែកឯបញ្ហាសាសនាវិញ​​ស្ថិតក្រោម សមត្ថ កិច្ច របស់រដ្ឋ​​ ។​ លោកសូក្រាតបានបង្រៀនថា«នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវ ចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ​ ។

        ទោះជាយ៉ាងណាក៏ដោយ ​ក្នុងចំណោមនោះ​ មានប្រជាជនភាគច្រើន​រាប់បញ្ចូលទាំងអ្នក នយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុ ធ្វើឲ្យពួក គេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​។ ទស្សនៈខាងលើនេះ​​វាប្រឆាំងទៅនឹងគំនិត ​ប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់តាមមាត់របស់​ពួកគេដូច​ៗ​​គ្នា​ ។​ ហើយនៅពេលនោះ​​សូក្រាត​​បានទាក់ទងនឹងពួកគណាធិបតេយ្យ​​(Oligarchy)​​ដែលកាន់អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣​ មុន ​គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ ​(Oligarchy)​ នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នាពេលនោះ​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជា អតីតក្លើ របស់គាត់ពីមុន​ ។ ​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុង ករណីណាក៏ដោយ​​ ត្រូវតែគោរពបង្គាប់របស់រដ្ឋហើយ​មិនអាចក្បត់​ងមនសិការនេះឡើយ ។ គាត់ បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់ បានផ្តល់គឺ៖​

          ១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនង រវាង ឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ​ ។
          ​​​​២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែន គាត់បាន ទទួល នូវការទំនុកបំ​រុងនានា​​ដើម្បី ទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខា ជាមួយអាតែន ថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។

          ៣. ការរំលោភលើច្បាប់រដ្ឋហើយ ប្រសិនបើអ្នកគ្រប់គ្រងគិតថា ត្រឹមត្រូវនោះលទ្ធិផលបាន មក វិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​ ។

លក្ខណៈសំខាន់ៗមួយចំនួនទៀត
       សូក្រាត​ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជា​ និងជាបិតាវិទ្យាសា ស្រ្តនយោបាយ​។ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែ សួរ​ពូកែឆ្លើយ​ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោម ជុំវិញ។ កិច្ចការរបស់គាត់គឺស្វែងរកការ ពិតមានសុភវិនិច្ឆ័យ សមហេតុផល​មានតំលៃ​ មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជា លក្ខណៈរបស់រដ្ឋ​និងច្បាប់​ ។ ​បើមានការពិភក្សាស្តីអំពីសីលធម៌​នយោបាយ​ គាត់បានពន្យល់ ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និង ច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី ​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។

  ​គាត់បានព្យាយាមធ្វើការបកស្រាយ ឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំ នូវលក្ខណៈធម្មជាតិ​ Intellect​ ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះ គាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូ ក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត ​​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​​ ហើយ ពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុក ក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​

    ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់ រដ្ឋាភិ បាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុង របបគណា​ធិបតេយ្យ ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មាន ភាព សច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​ រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​ ។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនា ធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំ បែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើ ឲ្យ ប្រទេសជាតិជួបនូវវិបត្តិ ជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោះតែម្តង។

     សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​អ្នកដឹក នាំត្រូវ តែមាននូវចំណេះដឹង​យល់ដឹងច្រើន​ ហើយការទាមទារនេះ គឺគំនិតចំបងរបស់សូក្រាត ស្តីអំពី សុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​និងសិទ្ធិ ជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធ ចាំបាច់ទៅគ្រប់ ទម្រង់​គ្រប់គ្រងនយោបាយទាំងអស់ ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ ​ត្រូវមានលក្ខណៈ ចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដនិង គ្រឿងអលង្ការពេញខ្លួន ឬមិនមែនសំដៅទៅលើ តែមនុស្សដែលគេជ្រើស​រើស ដោយសារមានទ្រព្យសម្បត្តិច្រើន ​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្ស ដែលបាន អំណាចដោយសារកម្លាំងអាវុធ​និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាដឹកនាំ​និងគ្រប់គ្រង​ ។

   ​ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹង ក្នុងការដឹកនាំដែលត្រូវមាន នោះ​បានងាក ចេញឆ្ងាយអំពីគោលការណ៍នានា របស់ប្រជាធិបតេយ្យ​ ពួកគហបតី​របស់ពួកអេលីត​​ និងរបស់ ពួក ផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។

      ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាតបានបង្ហាញនូវភាពមានសមត្ថភាពក្នុងការ ដឹកនាំ ​ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំង អស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យា យាមពន្យល់ទ្រឹស្តីខ្លះ​ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយ មានជំនឿជឿជាក់លើគំនិត​ និងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយ នឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាត​ ជាច្រើនលើក​ច្រើនសារ ​ធ្លាប់ បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាច ផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោ បាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ដែលកាន់របបប្រជាធិបតេយ្យ​បានចោទប្រកាន់ ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោស ប្រហារជីវិត ពុំបាន ធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ដោយអំពើអយុត្តិធម៌ឡើយ ​ហើយ គាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។

​  មរណៈភាពរបស់សូក្រាត​​បានលេច ឡើងនូវចំណោទ​ជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាម គំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ ទ្រឹស្តីរបស់សូក្រាត​ ជិវិត របស់ គាត់​និងមរណៈភាពរបស់គាត់​បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នក បា្រជ្ញ ដែលទទួលស្គាល់ស្នាដៃ​និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ថែមទាំងបាន ជះឥទ្ធិពល យ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែង ឡើង នូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោ បាយ​ និងច្បាប់​  ដូចជាទស្សនៈនយោបាយរបស់ ​ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យា    របស់លោក ​អារីស្តូត​​ ៕

@Amapapa.biz

មតិ

Post a Comment

0 Comments