មកដឹងអំពីសមាសភាព អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស សូរិយា ក្រោយត្រូវបានព្រះមហាក្សត្រតែងតាំង ជាអនុរដ្ឋលេខាធិការវ័យក្មេង

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះចៅក្រុងកម្ពុជាធិបតីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទានតែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្ស សុរិយា និងព្រះអង្គម្ចាស់ នរោត្ដ ពង្សមុនីឫទ្ធ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈ ស្មើអនុរដ្ឋលេខាធិការ។

នេះបើយោងតាមការចេញផ្សាយរបស់ទំព័រហ្វេបុករបស់ព្រះនាងម្ចាស់ Jenna Norodom ដែលជាព្រះញាតិវង្ស។

«អបអរសាទរ​ ម្ចាស់​មីង​ខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ ពង្សសុរិយា​ និងម្ចាស់មា​ ព្រះអង្គម្ចាស់​ នរោត្តម​ ពង្សមុនីឬទ្ធិ​ ដែលបានទទួលតួនាទីបំរេីរាជរដ្ឋាភិបាល​ និងព្រះបរមរាជវាំង។ ម្ចាស់មីង​ និងម្ចាស់មា​ ជាព្រះអនុជបង្កេីតនៃព្រះមាតាខ្ញុំ​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​។ សូមថ្វាយព្រះពរម្ចាស់មីង​ និងម្ចាស់មា​ មានព្រះសុខភាពល្អ​ ជោគជ័យគ្រប់កិច្ចការងារ​ទាំងអស់។»

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា អំឡុងឆ្នាំ២០២០ បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និង ត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

មតិ

Post a Comment

0 Comments