ស្រីនា បង្ហាញពីការតស៊ូ ដែលមិននឹកស្មាន រហូតធ្វើបានសម្រេច ហោះទៅទទួលបានសញ្ញាបត្រដល់សហរដ្ឋអាមេរិច

មិត្តៗយុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីតារាស្រីវ័យក្មេង ជា ស្រីនា មិនខាន នាងជា YouTuber និងជា Beauty vlogger ដ៏មានប្រជាប្រិយភាពមួយរូបតាមរយៈវីដេអូចែករំលែកជាច្រើននៅលើបណ្ដាញសង្គម ។

អ្វីដែលអ្នកទាំងអស់គ្នាមិនបានដឹងនោះគឺនាងក៏ជានិស្សិតផ្នែកអាជីវកម្មមួយរូបផងដែរ នៅក្រៅប្រទេស ហើយកាលពីពេលថ្មីៗនាងបានហោះទៅទទួលសញ្ញាបត្រដល់សហរដ្ឋអាមេរិចទៀតផង។

ទន្ទឹមនឹងភាពជោគជ័យនេះ នាងក៏មានការតស៊ូមិនស្ទើរដែរ រហូតទម្លាយប្រាប់មហាជនអ្នកគាំទ្រឲ្យដឹងនៅលើផេកផ្លូវការរបស់នាងថា៖ «យំបោកក្បាលម្តងៗ​ ដោយសារធ្វេី Assignment អត់ចេញ ភ័យផង​ យំផង​ដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន​ ខឹង​ខ្លួន​ឯង​ដោយសារ​អត់យល់មេរៀនក៏មាន រៀនផង​ ធ្វើ​ការផង​ ពិន្ទុ​ក៏មិនពូកែដូចមុន​ ខ្ញុំ​មិនដែល​គិត​ថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយៈពេល 4 ឆ្នាំចុងក្រោយខ្ញុំធ្វេីបានហេីយ»

«Graduation still feel like a very long dream to me but in the end I made it. 🎓 🎓 The University of Arizona, United States 👩🏻‍🎓 Bachelor of Science in Business Administration 👩🏻‍🎓 Class of 2022»

មតិ

Post a Comment

0 Comments