មិនធម្មតាមែនសមត្ថភាពបេក្ខជនជាពលករនៅប្រទេសថៃរូបនេះ ទទួលបានសន្លឹកមាសរហូតទៅ ៤សន្លឹក អាចត្រាប់សំឡេងតារាចម្រៀងបានយ៉ាងច្រើន

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទៀតហើយទៅលើសមត្ថភាពរបស់បេក្ខជននីមួយៗ។

ក្នុងនោះ បេក្ខជន ផាន គីមសុង អាយុ ២៨ មកពីខេត្តកំពង់ធំ មានសមត្ថភាព និងទេពកោសល្យមិនធម្មតា ខុសប្លែកពីបេក្ខជនផ្សេងទៀត ដោយមិនត្រឹមតែមានសមត្ថភាពច្រៀងពីរោះនោះទេ ថែមទាំងអាចត្រាប់សំឡេងដូចនឹង លោកណូយ វ៉ាន់ណេត និងលោកព្រាប សុវត្ថិ ទៀតផង។

ផាន គីមសុង ជាពលករនៅប្រទេសថៃ ជាអ្នកមើលថែមាន់អស់រយៈពេល៧ឆ្នាំមកហើយ ទើបតែពេលនេះទេ ទើបមានឱកាសបញ្ចេញសមត្ថភាព មកចូលរួមប្រកួតប្រឡងប្រជែង ក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោកនេះ រហូតធ្វើឱ្យគណៈកម្មការពេញចិត្ត សម្រេចឱ្យទៅវគ្គបន្តទៀតបាន និងទទួលបានសន្លឹកមាសរហូតទៅ ៤សន្លឹកទៀតផង តោះទៅទស្សនាទាំងអស់គ្នា៖

មតិ

Post a Comment

0 Comments