លោកផែង វណ្ណៈ​ បេីកលើសល្បឿនហេីយ​ នៅបងប៉ូលិសមិនព្រមផាកពិន័យទៀត​!

នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ លោកផែង វណ្ណៈ ដែលត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប បានបង្ហោះឱ្យដឹងថា ខ្លួនបានបើកបរលើសល្បឿនដែលច្បា.ប់កំណត់នៅតាមផ្លូវភ្នំពេញ​-សៀមរាប ប៉ុន្តែបែរជាមន្ត្រីប៉ូលិសមិនព្រមផាកពិន័យ ទោះបីជាលោកសុខចិត្តឲ្យផាកពិន័យក៏ដោយ។

«ខ្ញុំបេីកលេីសល្បឿនកំណត់​ ផ្លូវគេឱ្យបេីក​ ៨០​ គីឡូ​ម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ខ្ញុំ​បេីករហូត​ ១៣៣​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។ មន្ត្រីចរាចរ​ឃាត់​រថយន្ត​ខ្ញុំដេីម្បី​ផាកពិន័យ​ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បា.ប់​ តែពេល​ពួកគាត់​ឃើញ​ខ្ញុំ​ហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ​ ពួកគាត់​មិនព្រម​ផាកពិន័យ​ហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត​ ។»

លោកបានបញ្ជាក់បន្ថែមទៀតថា ៖«និយាយ​តាមត្រង់​ ច្បា.ប់​ខ្ញុំ​គោរព​ណាស់​ តែច្បាប់កំណត់ល្បឿននេះ​ ខ្ញុំ​គោរព​អត់​បានទេ​ ផ្លូវរលោងស្អាត​ស្ងាត់​ឈឹង​អោយខ្ញុំបេីកយឺត​ ដឹងតែងងុយដេក​ បេីកធ្លាក់ផ្លូវឥលូវហេីយ​ ខ្ញុំ​សុខចិត្ត​អោយសមត្ថកិច្ចចាប់ផាកចុះ​ ។ សង្ឃឹម​ថា​ ផ្លូវ​ភ្នំពេញ​-សៀមរាប​ ក៏ដូចជា​ផ្លូវ​ហាយវេ​ ដទៃ​ទៀត​ នឹងកំណត់ល្បឿនឡេីងវិញ​ ។»

ជាមួយគ្នានោះលោកក៏បានរម្លឹកផងដែរថា៖ «កន្លងមកសម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ទៅ​ខាង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គួរ​ពិចារណា​កំណត់​ល្បឿន​ផ្លូវ​ ហាយវ៉េ​ ឡេីងវិញ​ ។ បច្ចុប្បន្ន​ការកំណត់ល្បឿនពី​ ៦០-៨០​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ គឺយឺតណាស់​ ។»

ឆ្លេីយតប​ទៅនឹងការលេីកឡេីងរបស់លោកខាងលើនេះ ពាក់ព័ន្ធ​នឹងការ​កំណត់​ល្បឿន​ឡេីងវិញ​តាម​បណ្ដា​ផ្លូវ​ហាយវេ​ នៅរសៀលថ្ងៃដដែលនេះ​ ឯកឧត្តម​ គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ បានបញ្ជាក់​ប្រាប់​ខ្ញុំដោយមានខ្លឹមសារ​ដូចខាងក្រោម​ ៖​ "​ អន្តរក្រសួងកំពុងពន្លឿនកែសម្រួលច្បាប់ចរាចរណ៏ផ្លូវគោកថ្មីឡើងវិញហើយ តែមិនទាន់បញ្ចប់នៅឡើយទេ ។ ពេលរៀបចំរួចនិងដាក់ឆ្លងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ។ ក្នុងច្បាប់នេះក៏និយាយអំពីល្បឿនផងដែរ ។ "​

មតិ

Post a Comment

0 Comments