តើមានរឿងអ្វីបានជាធ្វើឱ្យ ដួង ម៉ានិច ឈឺចាប់ដលម្លឹង ហើយនរណាហ៊ានធ្វើដាក់នាងដល់ថ្នាក់ហ្នឹង?

កាលពីពេលថ្មីៗកន្លងមកនេះ នៅលើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកជាច្រើនក្រោយពីឮពាក្យចចាមអារ៉ាមទាក់ទងនឹងគូស្នេហ៍ខុសវ័យ ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ ដែលមានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ ក្រោយពីពុំឃើញសកម្មភាពភាពស្និទស្នាលជាមួយគ្នាមួយរយៈកន្លងមក។

យ៉ាងណាចម្ងល់មួយនេះបានធ្វើឱ្យអ្នកគាំទ្របានស្រាយចម្ងល់រួចហើយ ដោយកាលពីដើមខែឧសភានេះ អតិជាតិបុត្រ បានសរសេររៀបរាប់ថា ៖ «ឈ្លោះទៅណា ចង់ប្រាប់ថា បើមានអ្នកនិយាយថាបុត្រឈ្លោះជាមួយ ដួង ម៉ានិច លុះត្រាតែសេះដុះស្នែង ស្វែងយល់ពីជម្រៅចិត្តដៃគូនេះឱ្យច្បាស់ មុនផ្សាយលោកសារព័ត៌មាន លុយ និង បញ្ហា ណាក៏ដោយ ក៏មិនអាចទិញទឹកចិត្ត ខ្ញុំចំពោះ កញ្ញា ដួង ម៉ានិច បានទេ »

តែស្រាប់តែនៅយប់ថ្ងៃទី ១៦ខែឧសភា ដួង ម៉ានិច បានដាច់ចិត្តទម្លាយរឿងមួយឱ្យអ្នកគាំទ្របានដឹង ដោយក្នុងនោះបានលើកឡើងថា៖ «ប្រហែល​ជា​ដល់​ពេល​ហើយ​ ចង់​មក​ ក៏​មក​ ចង់​ទៅ​ ក៏ទៅ​ មួយ​រយៈ​នេះ​ពិត​ជា​ពិបាក​ តែ​មិន​ហ៊ាន​ប្រាប់​បង​ ប្អូន​ ហ្វេន​ ទាំងអស់​គ្នា​ ... សុំទោស​»

ហើយនៅរសៀលថ្ងៃទី ១៧ នាងបានបង្ហើបសារមួយទៀតថា៖ «ពិត​ប្រាកដ​ណាស់​ បេីឱ្យ​ទៅ​សប្បាយ​ចិត្ត​រាល់​ថ្ងៃ​ ប្រហែល​ជាមិន​អាច​ទៅ​រួច​ទេ ប្រហែល​ជា​មិនអីទេ​ មែន​អត់? បេីសិន​​ជា​ប្រាប់គេ​ថា​ ពេល​ខ្លះ​ខ្ញុំ​​មិន​សប្បាយចិត្ត​ ដូច​នេះ​ ​ខ្ញុំ​ក៏​មាន​ពេលវេលា​ សម្រាប់​មេីល​ថែខ្លួន​ឯង​ ទទួល​ស្គាល់​ ការ​ពិត​ និង​ ព្រម​ទទួល​យក​អ្វី​គ្រប់យ៉ាង​... It's okay»

ទាក់ទងនឹងការលើកឡើងនេះយើងក៏មិនដឹងរឿងអ្វីឱ្យប្រាកដដែរ អ៊ីចឹងមានតែរង់ចាំសាមីខ្លួនបកស្រាយលម្អិតប៉ុណ្ណោះ ដើម្បីឱ្យមហាជនអ្នកគាំទ្រ បានជ្រាបកាន់តែច្បាស់៕

មតិ

Post a Comment

0 Comments