ស្លុតចិត្ត សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្ដាយទាំងពីរក្នុងពេលតែមួយ ស្របពេលមួយនេះ

តារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកា កំពុងជួបទុក្ខធំក្រោយពីបាត់បង់ឪពុកម្ដាយទាំងពីរក្នុងពេលតែមួយ ដោយសារតែករណីគ្រោះ.ថ្នា.ក់ចរាចរ នៅខេត្តព្រះវិហារ។

នេះបើតាមការរៀបរាប់ឱ្យដឹងពីតារាចម្រៀងលោក អ៊ាម វន្នី ថា៖ «ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នា.ក់ចរា.ចរ នៅស្រុកឆែប ខេត្តព្រះវិហារ តែចំពោះ ធារិកា ប្អូនប្រុស និងយាយផុតគ្រោ-ះ.ថ្នា.ក់ បងសោកស្តាយការបាត់បងនេះណាស់»

ហេតុការណ៍នេះបានកើតឡើងខណៈ សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ត្រឡប់ពីការចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ។

អ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេបុក បានចូលរួមរំលែកទុក្ខក្រោយទទួលបានដំណឹងនេះ ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទីពីរនាក់ក្នុងពេលមួយប៉ព្រិចភ្នែកបែបនេះ៕

មតិ

Post a Comment

0 Comments