មកទស្សនាវីដេអូដែលក្មេងធ្វើឱ្យបែកតុក្កតាជិត៧ពាន់ដុល្លារអាមេរិច

(ហុងកុង) នៅពេលដែលស្ត្រីម្នាក់បាននាំកូនប្រុសអាយុ 5 ឆ្នាំរបស់នាងទៅលេងហាង KKplus ដែលមានតាំងបង្ហាញរបស់ក្មេងលេងគ្រប់ប្រភេទ ដែលកូនរបស់គាត់បានធ្វើឱ្យ​ដួល​តុក្កតា​ចម្លាក់ Telly Tubby ដ៏​ធំ​មួយ​ដោយ​ចៃដន្យ ដែល​មាន​តម្លៃ 52,800ដុល្លារហុងកុង បណ្តាល​ឱ្យ​វា​បែក​ជា​បំណែកៗ។

តាមរយៈវីដេអូ កុមារនោះបានទៅលេងក្បែរនោះ ហើយព្យាយាមផ្អៀងទៅនឹងរូបចម្លាក់ ប៉ុន្តែគាត់មិននឹកស្មានថាវានឹងធ្លាក់ចុះមកនោះទេ ទោះបីជាក្មេងនោះបានលើកដៃរបស់គាត់ភ្លាមៗដើម្បីទប់រូបចម្លាក់មិនឱ្យធ្លាក់ចុះក៏ដោយ វាយឺតពេលហើយ។

ដោយស្ត្រីជាម្ដាយត្រូវបាន​ចំណាយ​លើ​ការ​ខូច​ខាត​ប្រហែល ៣៣ ៦០០ ដុល្លារ​ហុងកុង ប្រហែលជាជាង៤ពាន់ដុល្លារអាមេរិច តម្លៃក្រោយពីបញ្ចុះរួច។យ៉ាងណា អ្នក​និយម​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​រិះ.គន់​ហាង​ផងដែរ ដោយមិន​បាន​បង្ហាញ​សារ​ព្រ-មាន​នៅ​មុខ​រូប​ចម្លាក់នេះ។

បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយនៅលើបណ្តាញសង្គម ឪពុករបស់ក្មេងបានសោកស្ដាយជាខ្លាំងចំពោះរឿងនេះ ខណៈដែលគាត់យល់ថាហាងគួរតែមានវិធានការប្រុងប្រយ័ត្នដើម្បីការពារអ្នកទិញទំនិញមិនឱ្យដើរជិតរូបចម្លាក់ថ្លៃៗ។

យ៉ាងណាមេ-ធា-វីក្នុងស្រុកម្នាក់បាននិយាយថា ឪពុកម្តាយគួរតែទាមទារឱ្យហាងសងសំណងមួយផ្នែកវិញ ព្រោះកុមារអាយុក្រោម១០ឆ្នាំនឹងមិនទទួលខុសត្រូវក្នុងសំណុំរឿងរដ្ឋប្បវេណីឡើយ។ ហាងគួរតែទិញការធានារ៉ាប់រងភាគីទីបីដែលពាក់ព័ន្ធ ដើម្បីរ៉ាប់រងរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។

មតិ

Post a Comment

0 Comments