ទើបការថ្ងៃមុនសោះ ឥឡូវមកមើលបន្ទប់សម្រាលបាត់ ដូចសណ្ឋាគារលំដាប់ផ្កាយ៥អ៊ីចឹង

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ក្រោយពីបានចូលរោងការ អំឡុងខែមីនា ឆ្នាំ ២០២២ និងបានប្រកាសដំណឹងដ៏គួរឱ្យអបអរសាទរនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម ថាមានកូននោះ ពេលនេះក៏ជិតដល់ពេលសម្រាលហើយដែរ។

កូនក្នុងផ្ទៃដំបូងរបស់វ៉ាន់ នីឡា និងស្វាមី គឺជាកូនស្រីទៀតផង ដែលនៅថ្ងៃនេះ ត្រូវបានស្វាមីនីឡា នាំទៅមើលបន្ទប់សម្រាលលំដាប់ VIP1 នៅសម្ពព ចិត្រា ហ្សូលី ប៉ុន្តែមិនទាន់ដល់ពេលសម្រាលទេ គឺនៅខែកញ្ញាឯណោះទេ គ្រាន់តែមកពិនិត្យមើលមុនប៉ុណ្ណោះ។

យ៉ាងណាទិដ្ឋភាពនៅក្នុងបន្ទប់ VIP1 នេះស្រស់ស្អាត និងធំទូលាយខ្លាំងណាស់ មានកន្លែងទទួលភ្ញៀវ កន្លែងញ៉ាំអាហារ បន្ទប់ទឹក បន្ទប់សម្រាកសម្រាប់ភ្ញៀវ និងកន្លែងសម្រាប់សម្រាករបស់ម៉ាក់ៗ ដាច់ដោយឡែកផ្សេងគ្នាទៀតផង។ តោះទៅទស្សនាទាំងអស់គ្នា៖

មតិ

Post a Comment

0 Comments