ទីបំផុត អ៊ាម វន្នីដាច់ចិត្តទម្លាយមូលហេតុចុងក្រោយដែលនាំឱ្យរថយន្តឪពុកម្ដាយសុវត្ថិឌី ធារីកា ក្រ-ឡាប់ទាំងបើកត្រូវគន្លងផ្លូវសោះ

ក្រោយពិធីបុណ្យស-ពរបស់ឪពុក-ម្តាយ សុវត្ថិឌី ធារីកា ត្រូវបានរៀបចំរួចរាល់ហើយនោះ ពេលនេះស្រាប់តែតារាចម្រៀងប្រុសលោក អ៊ាម វន្នី បានទ-ម្លាយមូលហេតុច្បាស់ៗចុងក្រោយ ទាក់ទងនឹងមូលហេតុដែលរថយន្តឪពុក-ម្តាយ សុត្ថិឌី ធារិកា ជួបគ្រោះ-ថ្នាក់ក្រឡាប់នៅទឹកដីខេត្តព្រះវិហារ។ លោកអ៊ាម វន្នី បានបញ្ជាក់ឱ្យដឹងថា៖

«តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា រថយន្តបែ កកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើឱ្យទាញចង្កូតទៅស្តាំ ក្រ-ឡា-ប់ធ្លា-ក់ប្រឡាយរហូតដល់មានគ្រោះ-ថ្នាក់ដល់ជីវិត។ ពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ។»

សូមជម្រាបជូនថា គិតតាំងពីថ្ងៃគ្រោះ-ថ្នាក់មកប្រមាណជាង១០ថ្ងៃហើយដែលឪពុក-ម្តាយជាទីគោរពស្រលាញ់របស់តារាចម្រៀង សុវត្ថិឌី ធារីកា បានទទួលមរណៈ´ភាពក្នុង​ហេតុការណ៍​ក្រ-ឡាប់រថយន្តនៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពការងារសិល្បៈជាច្រើនបង្ហាញការសោកស្តាយគ្រប់ៗគ្នា៕

មតិ

Post a Comment

0 Comments