ព្រោះតែមូលហេតុនេះ ពែកមី និងអ្នកកំប្លែង៣នាក់ទៀត ប្រកាសលាឈប់ពី CTN

លោក ចែមចាន់រ៉ា ហៅនាយ ពែកមី នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញមកទម្លាយអារម្មណ៍មួយទាក់ទងនឹងរឿងការងារនៅ ស៊ីធីអិន ដោយសារតែការមិនពេញចិត្តនឹងការដឹកនាំ របស់អ្នកគ្រប់គ្រងថ្មី ហើយលោកអាចនឹងឈប់ហើយ។ លោកបានរៀបរាប់ឱ្យដឹងថា៖

ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបង​ប្អូន​ បេីមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែរ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​ ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណេីតសិល្បៈឱ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នៅរឿងដែលរឹតត្បិតតឹងតែង​ពេក​ ធ្វេីឱ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ​ និង អ្នកកំប្លែងផ្សេងទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​គាត់មានកាបន្ធូរបន្ថយ​នូវច្បា.ប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដេីម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​ សូមអរគុណ​។

លោកក៏បានបញ្ជាក់ទៀតថាថា​ អ្វីដែលខ្ញុំតវ៉ា​ គឺដេីម្បី​បុគ្គលិកដែលគាត់ធ្វេីការនៅសុីធីអិន​ ដែលគាត់រងសម្ពាធ​ តែមិនហ៊ានតវ៉ាដោយសាជីវភាព​ ដូចនេះសង្ឃឹមថាការផុសរបស់ខ្ញុំ​ ការឈប់របស់ខ្ញុំ​ នឹងអ្នកកំប្លែង3នាក់ទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​ គាត់ជួយសម្រួលច្បា.ប់​ នឹងការិតត្បិតដ៏តឹងតែងរបស់គាត់​ ។

មតិ

Post a Comment

0 Comments