ក្រោយចេញពី Galaxy Navatra ភ្លាម លោក យឹម តាស្រង់បោះទុនរកស៊ីវិស័យនេះវិញតែម្ដង

លោក យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra បានសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ​ក្រោយរួមរស់ក្នុងទ្រនំមួយនេះជាង៣ឆ្នាំកន្លងទៅ។

ទន្ទឹមនឹងការចាកចេញនេះ លោកក៏បានប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់វិញ ដោយកាលពីល្ងាចថ្ងៃចន្ទ ទី៣០ ខែឧសភានេះ លោក យឹម តាស្រង់ បានទទួលដំណែងថ្មី ដោយជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុន EEw9 និងនាយកប្រតិបត្តិក្រុមហ៊ុនទៀតផង  ដែលក្រុមហ៊ុននេះនាំចូលផលិតផលពីប្រទេសកូរ៉េ។

មតិ

Post a Comment

0 Comments