អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារមួយឃ្លានេះ ក្រោយលោក យឹម តាស្រង់ សម្រេចចិត្តចាកចេញពី Galaxy

លោក យឹម តាស្រង់ ជាស្ថាបនិកផលិតកម្ម Galaxy ពេលនេះបានចាកចេញពីផលិតកម្មនេះហើយ និងបន្តអាជីវកម្មផ្ទាល់ខ្លួនថ្មី ខណៈមានអ្នកគ្រប់គ្រងស្ដីទី៣រូបផ្សេងទៀតនឹងមកជំនួសតំណែងនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកឧកញ៉ាឡេង ណាវ៉ាត្រានៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយអ្នកឧកញ៉ាបានឱ្យដឹងថា៖

«អរគុណបងប្រុសយឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពីgalaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។

ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។ ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បងយឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា»

មតិ

Post a Comment

0 Comments