ឃើញរូបភាពបែបនេះទើបដឹងថាក្រោយពពោះ ដេនី ក្វាន់ ទទួលបានការថ្នាក់ថ្នមដូចព្រះនាង!

ដេនី ក្វាន់ មកទាល់ពេលនេះនាងពពោះប្រមាណជា៧ខែមកហើយ ទោះបីជាបែបនេះក្ដីសម្រស់នៅតែស្រស់ស្អាត ផូរផង់ ទាក់ទាញដដែល ជាពិសេសនោះគឺមានការទាក់ទាញពីសំណាក់គូស្នេហ៍នាងផ្ទាល់តែម្ដង ដែលមើលទៅពេលនេះដូចជាព្រះនាងអ៊ីចឹង។ 

ក្រោយពីមិនសូវបង្ហាញមុខគូស្នេហ៍មួយរយៈ ក្រោយពីមានការបង្ហោះសារហាក់បង្ហាញពីភាពរង្គោះរង្គើរ ស្រាប់តែថ្មីៗនេះដេនី ក្វាន់ បានបង្ហាញនូវរូបភាពផ្អែមល្ហែមឡើងវិញជាមួយបុរសម្នាក់ តែនាងមិនបានបង្ហាញឱ្យដឹងជានរណាទេ ដោយបញ្ជាក់មិនទាន់ដល់ពេល។ 

តាមរយៈសកម្មភាពគូស្នេហ៍របស់ ដេនី ក្វាន់ បង្ហាញពីភាពផ្អែមល្ហែម ជាមួយនាង ខណៈមកពិនិត្យផ្ទៃពោះនៅប្រទេសថៃ ហើយនៅសល់តែប្រមាណជាពីរខែទៀតប៉ុណ្ណោះ ដេនី ក្វាន់ នឹងបានឃើញមុខកូនហើយ ដែលនាងកំពុងតែគិតថា តើគួរសម្រាលកូននៅប្រទេសខ្មែរ ថៃ ឬសិង្ហបុរី ។  

មតិ

Post a Comment

0 Comments