យក់ ឋិតរដ្ឋា ៖​ខ្ញុំនឹងស៊ូឱ្យដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ...

តារាចម្រៀងជើងចាស់ អ្នកនាង យក់ ឋិតរដ្ឋា ពេលនេះកំពុងជួបបញ្ហាធ្ង.ន់ធ្ង.រមួយ ដោយបង្ហោះសារប្លែកៗធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ និងអ្នកគាំទ្រហើយនៅពេលនេះ ដោយថារងភាពអយុ.ត្តិធម៌ ត្រូវគេបំពាន និងចោទទាំងមិនខុសអ្វី ។

តាមរយៈអាខោនហ្វេបុកអ្នកនាងប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងបានបង្ហោះសារប្លែកៗនៅលើបណ្តាញសង្គម បើតាមរូបថតមួយសន្លឹកដែលតារាចម្រៀងរូបនេះ ជិះកង់បីជាមួយកូនៗ អមដោយសារថា៖

« ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯង ដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូឱ្យដល់ ទីបញ្ចប់ បើទោះបីជាខ្ញុំត្រូវដើរខ្ចីបុល លុយកាន់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរួចទេ បាបកម្មមានពិត » ។

ហើយសារមួយផ្សេងទៀតអ្នកនាងលើកឡើងថា៖ «ខ្ញុំអត់ដែលធ្វើបាបអ្នកណាទេលោកអើយ បាបកម្មមានពិត អ្នកឯងបំពានខ្ញុំ ហេតុអីអ្នកឯងបំផ្លាញខ្ញុំចឹង»។

ដោយឡែកសម្រាប់អាខោនស្វាមីនាង គឺលោក ឃុំ ប៉ុណ្ណាដែត វិញ បានរៀបរាប់នៅលើហ្វេបុករបស់ខ្លួនថា ៖« សូម្បីតែលុយទិញទឹកដោះគោកូន និងទិញម្ហូប ក៏ត្រូវទៅខ្ចីពីមិត្តភក្តិដែរ » ។

យ៉ាងណាចំពោះរឿងលម្អិតតារាចម្រៀង យក់ ឋិតរដ្ឋា នៅមិនទាន់និយាយអ្វីច្រើនទេ ដោយថារង់ចាំមើលការដោះស្រាយជាមុនសិន ដែលរឿងនេះជារឿងដែលនាងមិនដែលជួបប្រទះទេ គឺលើកដំបូងហើយសម្រាប់នាង តែបើតាមប្រភព័ត៌មានស្និទ្ធជាមួយអ្នកនាង បានបង្ហើបប្រាប់ថាគាត់កំពុងជួបរឿងឆ.បោ.កក្នុងការរកស៊ី​ហើយកំពុងប្តឹ.ងគ្នា។   

មតិ

Post a Comment

0 Comments