តស៊ូមកប្រឡង៥លើកហើយ​នៅតែធ្វើមិនបាន រហូតធ្វើឱ្យមហាជនផ្ទុះការជជែកវែកញែក ស្រាប់តែឧកញ៉ាសិរីមន្ត និងលោកជេមស៍ ប្រកាសធ្វើរឿងនេះជូនតែម្ដង

បេក្ខជន កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ លោក ទុំ សុវត្ថិ បានធ្វើឱ្យមហាជនផ្ទុះការជជែកវែកញែករឿងលោកហើយ ក្រោយឃើញពីភាពតស៊ូមកប្រឡងចម្រៀង៥លើកហើយ តែចុងក្រោយនៅតែធ្វើមិនបានល្អ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ដោយគណៈកម្មការពីរនិយាយថា «No» ដែលធ្វើឱ្យលោកមិនអាចឈានទៅវគ្គបន្ទាប់ទៀតបាន។

គ្រាន់តែចេញមកភ្លាមសម្រក់ទឹកភ្នែកឱបពិធីករតែម្ដង ដោយសារតែទប់អារម្មណ៍ ទទួលយកលទ្ធផលមិនបាន យ៉ាងណាមានមហាជនជាច្រើនសម្ដែងការលើកទឹកចិត្តឱ្យតស៊ូបន្តទៀត ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២នេះ យោងតាមផេកហ្វេសបុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ និងជា ឧកញ៉ា ផងនោះ គឺឧកញ៉ា ខេមរៈ សេរីមន្ត បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ។

ដោយឧកញ៉ា សិរីមន្តបានលើកឡើងយ៉ាងដូច្នេះថា៖ «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច❤️មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»

ក្រឡេកមកមើលលោក ខាន់ ជេមស៌ វិញក៏បានលើកទឹកចិត្តដល់បេក្ខជន ទុំ សុវត្ថិ ផងដែរដ ោយថា « មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត💪ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញMVជូនប្អូនមានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010222168បង។»

មតិ

Post a Comment

0 Comments