ការពិតមូលហេតុអ៊ីចឹងសោះ បានជាសុខ ស្រីនាង​ ទ្រាំនៅមេម៉ាយជាង១០ឆ្នាំ

ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹង រាងស្ដែង សប្បុរស្រអែម សុខ ស្រីនាង ត្រូវបានមហាជនចាត់ទុកថាជាតារាស្រីដែលមានអត្តចរិតស្លូតបូត សុភាពរាបសា ស័ក្ដិសមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាពីធម្មជាតិរបស់នាង ដែលធ្វើឱ្យមហាជនគយគន់មិនចេះជិនណាយនោះទេ ។

ងាកមកមើលជីវិតឯកជនរបស់នាងវិញ ទោះបីជាមេម៉ាយអស់រយៈពេលជាង ១០ឆ្នាំហើយ តែនាងនៅតែមិនខ្វាយខ្វល់ពីរឿងរៀបការមានគូស្រករដូចមិត្តភក្តិសិល្បៈផ្សេងទៀតឡើយ ផ្ទុយទៅវិញបែរជារីករាយជាមួយជីវិតជានារីមេម៉ាយ ខំប្រឹងរកលុយចិញ្ចឹមជីវិតដោយខ្លួនឯង ហើយមិនត្រឹមតែប៉ុណ្ណោះក៏មិនធ្លាប់បានឃើញ នាងបណ្ដើរគ្នាជាមួយបុរសណាម្នាក់ឡើយ។

កន្លងមកតារាចម្រៀងរូបនេះ ធ្លាប់បាននិយាយថា ចំពោះរឿងមង្គលការនេះគឺមិនគិតទៀតទេ ក្រោយពីបរាជ័យរួចម្តងមកហើយនោះ ព្រោះមិនចង់ឈឺចាប់ជាលើកទី២ សុខចិត្តរស់នៅម្នាក់ឯងសប្បាយចិត្តជាងការមានដៃគូ តែនៅតែមានអ្នកតាមស្រឡាញ់ជាហូហែរ មិនថាអ្នកក្នុង ឬក្រៅស្រុកនោះទេ ឱ្យតែនាងនិយាយបើកភ្លើងខៀវ ដឹងតែមានពិធីមង្គលការកើតឡើងភ្លាមតែម្ដង។ 

នាពេលចុងក្រោយនេះសុខ ស្រីនាង បានចេញបទចម្រៀងថ្មីមួយរួមជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ហើយក្នុងវីដេអូចម្រៀងនោះ នាង និង តារាចម្រៀង ឱក សុគន្ធកញ្ញា មានចិត្តស្រឡាញ់គ្នា ទើបធ្វើឱ្យអ្នកគាំទ្រគិតថា មូលហេតុដែលសុខ ស្រីនាង មិនចង់រៀបការ តែយ៉ាងណារឿងនេះ សុខ ស្រីនាង ធ្លាប់បានបកស្រាយរួចមកថា នាងមិនមានចិត្តស្រឡាញ់នារីភេទដូចគ្នាទេ នាងនៅតែចង់រៀបការមានគូស្រករដូចជានារីដទៃអ៊ីចឹង គ្រាន់តែពេលវេលាមកដល់៕

មតិ

Post a Comment

0 Comments