នារីៗដែលចូលចិត្តស្ពាយកាបូបពេលកំពុងជិះម៉ូតូ មើលវីដេអូនេះ

បទពិសោធមួយត្រូវបានអ្នកលេងបណ្ដាញសង្គមធ្វើការចែករំលែក ជាពិសេសនារីៗដែលចូលចិត្តស្ពាយកាបូបពេលជិះម៉ូតូ ឱ្យធ្វើការប្រុងប្រយ័ត្នចំពោះករណីនេះ ព្រោះអាចនឹងត្រូវចោរឆក់ មិនត្រឹមតែបាត់បង់សម្ភារៈនោះទេ ថែមទាំងអស់មានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

យ៉ាងណាហេតុការណ៍នេះជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ទីតាំងពិតប្រាកដនោះទេ គ្រាន់តែបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពឱ្យឃើញពីសកម្មភាពនេះ និងបានរៀបរាប់ឱ្យដឹងថា៖

«នេះជាវិដេអូចោរឆក់កាបូបខ្ញុំកាលម៉ោង 11:53 am ប្រុងប្រយ័ត្ននេះភិនភាគចោរ ជិះម៉ូតូ Honda dream មិនស្គាល់ឆ្នាំពណ៌ខ្មៅ នេះគ្រាន់តែចង់ចែករំលែកដល់បងប្អូនៗស្រីៗដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូគ្រោះថ្នាក់ណាស់នេះសំណាងហើយ ដែលវាឆក់ខ្ញុំមិនបានមិនមានគ្រោះថ្នាក់ដល់ខ្ញុំ តែខ្ញុំនៅមានអារម្មណ៍តក់ស្លុតភ័យមិនទាន់បាត់ផង🥺🥺 លើកទីមួយក្នុងជិវិតហើយស្បថហើយ»

មតិ

Post a Comment

0 Comments