យុវជន ទុំ រដ្ឋា រំភើបដល់ស្រក់ទឹកភ្នែក ក្រោយទទួលឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើសពីនេះមានរឿងភ្ញាក់ផ្អើលនេះទៀត...

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។

ក្រៅពីការឧបត្ថម្ភថវិកា ៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។

ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។

យុវជន ទុំ រដ្ឋា មានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលធ្វើឱ្យខ្លួនគេមានក្តីសង្ឃឹមក្នុងជីវិត និងបន្តខិតខំតស៊ូ ជំនះរាល់ការលំបាកដើម្បីសម្រេចបានក្តីស្រម៉ៃ និងជោគជ័យក្នុងជីវិត៕

មតិ

Post a Comment

0 Comments